ព្រះត្រៃបិដក ភាគ ១០
[៧៦] (សំដែងអំពី) កិច្ចាធិករណ៍ ជាកុសល ជាអកុសល ជាអព្យាកតៈ។ កិច្ចាធិករណ៍ ជាកុសល ក៏មាន ជាអកុសលក៏មាន ជាអព្យាកតៈក៏មាន។
[៧៧] បណ្តាកិច្ចាធិករណ៍ ទាំង៣នេះ កិច្ចាធិករណ៍ ជាអកុសល តើដូចម្តេច។ សង្ឃមានចិត្ត ជាអកុសល ធ្វើកម្មណា គឺអបលោកនកម្ម ញត្តិកម្ម ញត្តិទុតិយកម្ម ញត្តិចតុត្ថកម្ម កម្មនេះ តថាគត ហៅថា កិច្ចាធិករណ៍ ជាអកុសល។
[៧៨] បណ្តាកិច្ចាធិករណ៍ ទាំង៣នេះ កិច្ចាធិករណ៍ ជាកុសល តើដូចម្តេច។ សង្ឃមានចិត្ត ជាកុសល ធ្វើកម្មណា គឺអបលោកនកម្ម ញត្តិកម្ម ញត្តិទុតិយកម្ម ញត្តិចតុត្ថកម្ម កម្មនេះ តថាគត ហៅថា កិច្ចាធិករណ៍ ជាកុសល។
[៧៩] បណ្តាកិច្ចាធិករណ៍ ទាំង៣នេះ កិច្ចាធិករណ៍ ជាអព្យាកតៈ តើដូចម្តេច។ សង្ឃមានចិត្ត ជាអព្យាកតៈ ធ្វើកម្មណា គឺអបលោកនកម្ម ញត្តិកម្ម ញត្តិទុតិយកម្ម ញត្តិចតុត្ថកម្ម កម្មនេះ តថាគត ហៅថា កិច្ចាធិករណ៍ ជាអព្យាកតៈ។
ID: 636799804854884945
ទៅកាន់ទំព័រ៖