ព្រះត្រៃបិដក ភាគ ១០

 [​៨០​]​ ​(​សំដែង​អំពី​)​ ​ការទាស់ទែង​គ្នា​ ​ចាត់ជា​វិវាទាធិករណ៍​ ​ការទាស់ទែង​គ្នា​ ​មិន​ចាត់ជា​អធិករណ៍​ ​អធិករណ៍​ ​មិន​ចាត់ជា​ការទាស់ទែង​គ្នា​ ​ចាត់ជា​អធិករណ៍​ផង​ ​ជា​ការទាស់ទែង​គ្នា​ផង​។​ ​ការទាស់ទែង​គ្នា​ ​ចាត់ជា​វិវាទាធិករណ៍​ក៏​មាន​ ​ការទាស់ទែង​គ្នា​ ​មិន​ចាត់ជា​អធិករណ៍​ក៏​មាន​ ​អធិករណ៍​ ​មិន​ចាត់ជា​ការទាស់ទែង​គ្នា​ក៏​មាន​ ​ចាត់ជា​អធិករណ៍​ផង​ ​ជា​ការទាស់ទែង​គ្នា​ផង​ក៏​មាន​។​
 [​៨១​]​ ​បណ្តា​អធិករណ៍​ទាំងនោះ​ ​ការទាស់ទែង​គ្នា​ ​ដែល​ចាត់ជា​វិវាទាធិករណ៍​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជជែកគ្នា​ថា​ ​នេះ​ជា​ធម៌​ក្តី​ ​នេះ​មិនមែន​ជា​ធម៌​ក្តី​។​បេ​។​ ​នេះ​ជា​អាបត្តិ​អាក្រក់​ក្តី​ ​នេះ​មិនមែន​ជា​អាបត្តិ​អាក្រក់​ក្តី​ ​ការបង្កហេតុ​ ​ជម្លោះ​ ​ការ​ប្រកាន់​ខុស​ ​ការទាស់ទែង​ ​ការ​និ​យាយ​ផ្សេង​ៗ​ ​ការ​និយាយ​ផ្តេសផ្តាស​ ​ការ​និយាយ​ដើម្បីឲ្យ​ព្រួយចិត្ត​ ​ការប្រកួត​ប្រកាន់​ណា​ ​ក្នុង​អធិករណ៍​នោះ​ ​ការបង្កហេតុ​ ​ជាដើម​នេះ​ ​ចាត់ជា​ការទាស់ទែង​គ្នា​ ​ហៅថា​ ​វិវាទាធិករណ៍​។​ ​បណ្តា​អធិករណ៍​ទាំងនោះ​ ​ការទាស់ទែង​គ្នា​ ​ដែល​មិនមែន​ជា​អធិករណ៍​ ​តើ​ដូចម្តេច​។​ ​មាតា​ទាស់​នឹង​បុត្រ​ក្តី​ ​បុត្រ​ទាស់​នឹង​មាតា​ក្តី​ ​បិតា​ទាស់​នឹង​បុត្រ​ក្តី​ ​បុត្រ​ទាស់​នឹង​បិតា​ក្តី​ ​បងប្អូន​ប្រុស​ទាស់​នឹង​បងប្អូន​ប្រុស​ក្តី​ ​បងប្អូន​ប្រុស​ ​ទាស់​នឹង​បងប្អូន​ស្រី​ក្តី​ ​បងប្អូន​ស្រី​ ​ទាស់​នឹង​បងប្អូន​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636799805163712609
ទៅកាន់ទំព័រ៖