ព្រះត្រៃបិដក ភាគ ១០
ប្រុសក្តី សម្លាញ់ ទាស់នឹងសម្លាញ់ក្តី នេះហៅថា ការទាស់ទែងគ្នា មិនមែនជាអធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ ដែលមិនចាត់ជាការទាស់ទែងគ្នា តើដូចម្តេច។ អនុវាទាធិករណ៍១ អាបត្តាធិករណ៍១ កិច្ចាធិករណ៍១ នេះហៅថា អធិករណ៍ ដែលមិនចាត់ជាការទាស់ទែងគ្នា។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ ដែលចាត់ពេញថា ជាអធិករណ៍ផង ជាការទាស់ទែងគ្នាផង តើដូចម្តេច។ វិវាទាធិករណ៍ ចាត់ជាអធិករណ៍ផង ជាការទាស់ទែងគ្នាផង។
[៨២] (សំដែងអំពី) ការចោទ ចាត់ជាអនុវាទាធិករណ៍ ការចោទ មិនចាត់ជាអធិករណ៍ អធិករណ៍ មិនចាត់ជាការចោទ ទាំងជាអធិករណ៍ផង ចាត់ជាការចោទផង។ ការចោទ ចាត់ជាអនុវាទាធិករណ៍ក៏មាន ការចោទ មិនចាត់ជាអធិករណ៍ក៏មាន អធិករណ៍ មិនចាត់ជាការចោទក៏មាន ទាំងជាអធិករណ៍ផង ចាត់ជាការចោទផងក៏មាន។
[៨៣] បណ្តាអធិករណ៍ទាំងនោះ ការចោទ ចាត់ជាអនុវាទាធិករណ៍ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះឯង ចោទប្រកាន់ភិក្ខុផងគ្នា ដោយសីលវិបត្តិក្តី ដោយអាចារវិបត្តិក្តី ដោយទិដ្ឋិវិបត្តិក្តី ដោយអាជីវវិបត្តិក្តី ការចោទ ការតិះដៀល ការចរចារឿយៗ ការនិយាយរឿយៗ ការពោលបង្កាច់ ការប្រឹងប្រែង ការបន្ថែមកម្លាំង
ID: 636799805524713257
ទៅកាន់ទំព័រ៖