ព្រះត្រៃបិដក ភាគ ១០
ឲ្យណា ក្នុងអធិករណ៍នោះ ការចោទជាដើមនេះ ហៅថា អនុវាទាធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ ការចោទ ដែលមិនចាត់ជាអធិករណ៍ តើដូចម្តេច។ មាតាចោទបុត្រក្តី បុត្រចោទមាតាក្តី បិតាចោទបុត្រក្តី បុត្រចោទបិតាក្តី បងប្អូនប្រុសចោទបងប្អូនប្រុសក្តី បងប្អូនប្រុស ចោទបងប្អូនស្រីក្តី បងប្អូនស្រី ចោទបងប្អូនប្រុសក្តី សម្លាញ់ ចោទសម្លាញ់ក្តី នេះឯងហៅថា ការចោទ ដែលមិនមែនជាអធិករណ៍។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ តែមិនចាត់ជាការចោទ តើដូចម្តេច។ អាបត្តាធិករណ៍១ កិច្ចាធិករណ៍១ វិវាទាធិករណ៍១ នេះហៅថា អធិករណ៍ តែមិនចាត់ជាការចោទទេ។ បណ្តាអធិករណ៍ទាំងនោះ អធិករណ៍ ដែលចាត់ពេញថា ជាអធិករណ៍ផង ចាត់ជាការចោទផង តើដូចម្តេច។ អនុវាទាធិករណ៍ ចាត់ជាអធិករណ៍ផង ចាត់ជាការចោទផង។
[៨៤] (សំដែងអំពី) អាបត្តិ ចាត់ជាអាបត្តាធិករណ៍ អាបត្តិ មិនមែនជាអធិករណ៍ អធិករណ៍ មិនមែនជាអាបត្តិ ទាំងអធិករណ៍ ទាំងអាបត្តិ។ អាបត្តិ ចាត់ជាអាបត្តាធិករណ៍ក៏មាន អាបត្តិ មិនមែនជាអធិករណ៍ក៏មាន អធិករណ៍ មិនមែនជាអាបត្តិក៏មាន អធិករណ៍ផង អាបត្តិផងក៏មាន។
ID: 636799805834840995
ទៅកាន់ទំព័រ៖