ព្រះត្រៃបិដក ភាគ ១០

ពួក​ភិក្ខុ​ ​ក្នុង​សាសនា​នេះ​ ​ជជែកគ្នា​ថា​ ​នេះ​ជា​ធម៌​ក្តី​ ​នេះ​មិនមែន​ជា​ធម៌​ក្តី​ ​នេះ​ជា​វិន័យ​ក្តី​ ​នេះ​មិនមែន​ជា​វិន័យ​ក្តី​ ​នេះ​ជា​ពាក្យ​ ​ដែល​ព្រះ​តថាគត​ ​បាន​ទ្រង់​ត្រាស់​សំដែង​ទុក​ក្តី​ ​នេះ​មិនមែន​ជា​ពាក្យ​ ​ដែល​ព្រះ​តថាគត​ ​ទ្រង់​ត្រាស់​សំដែង​ទុក​មក​ទេ​ក្តី​ ​នេះ​ជា​កិច្ច​ ​ដែល​ព្រះ​តថាគត​ ​ទ្រង់​ប្រព្រឹត្ត​សន្សំទុក​ក្តី​ ​នេះ​មិនមែន​ជា​កិច្ច​ ​ដែល​ព្រះ​តថាគត​ ​ទ្រង់​ប្រព្រឹត្ត​សន្សំ​មក​ទេ​ក្តី​ ​នេះ​ជា​ពាក្យ​ ​ដែល​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​ក្តី​ ​នេះ​មិនមែន​ជា​ពាក្យ​ ​ដែល​ព្រះ​តថាគត​ ​ទ្រង់​បញ្ញត្ត​ទេ​ក្តី​ ​នេះ​ជា​អាបត្តិ​ក្តី​ ​នេះ​មិនមែន​ជា​អាបត្តិ​ក្តី​ ​នេះ​ជា​អាបត្តិ​ស្រាល​ក្តី​ ​នេះ​ជា​អាបត្តិ​ធ្ងន់​ក្តី​ ​នេះ​ជា​អាបត្តិ​ ​មាន​ចំណែក​សេសសល់​ក្តី​ ​នេះ​ជា​អាបត្តិ​ ​មិន​មាន​ចំណែក​សេសសល់​ក្តី​ ​នេះ​ជា​អាបត្តិ​អាក្រក់​ក្តី​ ​នេះ​មិនមែន​ជា​អាបត្តិ​អាក្រក់​ក្តី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ទាំងនោះ​ ​អាច​រម្ងាប់​អធិករណ៍​នោះ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហើយ​ ​ដែល​តថាគត​ហៅថា​ ​អធិករណ៍​រម្ងាប់​។​ ​អធិករណ៍​នោះ​ ​រម្ងាប់​ដោយ​អ្វី​។​ ​អធិករណ៍​នោះ​ ​រម្ងាប់​ដោ​យស​ម្មុ​ខា​វិន័យ​។​ ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​ ​មាន​អង្គ​ប៉ុន្មាន​។​ ​ការ​ចំពោះមុខ​សង្ឃ​ ​ការ​ចំពោះមុខ​ធម៌​ ​ការ​ចំពោះមុខ​វិន័យ​ ​ការ​ចំពោះមុខ​បុគ្គល​ ​(​ជា​អង្គ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​)​។​ ​ការ​ចំពោះមុខ​សង្ឃ​ ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​ ​តើ​ដូចម្តេច​។​ ​ពួក​ភិក្ខុ​ ​មាន​ចំនួន​ប៉ុន្មាន​រូប​ ​ដែល​គួរ​ដល់​កម្ម​ ​ភិក្ខុ​ទាំងនោះ​ ​ក៏បាន​មក​ ​
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 636799806670098769
ទៅកាន់ទំព័រ៖