ព្រះត្រៃបិដក ភាគ ១០
ទាំងឆន្ទៈរបស់ភិក្ខុ ដែលគួរដល់ឆន្ទៈ ក៏បាននាំមកហើយ ភិក្ខុទាំងឡាយមកប្រជុំចំពោះមុខ មិនឃាត់ហាម នេះហៅថា ការចំពោះមុខសង្ឃ ក្នុងសម្មុខាវិន័យនោះ។ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ អធិករណ៍នោះ រម្ងាប់ដោយធម៌ណា ដោយវិន័យណា ដោយពាក្យប្រៀនប្រដៅ របស់ព្រះសាស្តាណា នេះហៅថា ចំពោះមុខធម៌ ចំពោះមុខវិន័យ ក្នុងសម្មុខាវិន័យនោះ ឯការចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ តើដូចម្តេច។ បុគ្គលណា ទាស់ទែងគ្នា ទៅវិញទៅមក បុគ្គលទាំងពីរនេះ ជាសត្រូវនឹងគ្នា មាននៅក្នុងទីចំពោះមុខ នេះហៅថា ចំពោះមុខបុគ្គល ក្នុងសម្មុខាវិន័យនោះ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ មានភិក្ខុអ្នកធ្វើត្រឡប់ សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ (ត្រូវអាបត្តិបាចិត្តិយៈ ព្រោះរើរុស)។ ភិក្ខុអ្នកឲ្យឆន្ទៈហើយ ត្រឡប់តិះដៀល ត្រូវខីយនកបាចិត្តិយៈ (ត្រូវអាបត្តិបាចិត្តិយៈ ព្រោះតិះដៀល)។
[៨៩] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ មិនអាចរម្ងាប់អធិករណ៍នោះ ក្នុងអាវាសនោះបានទេ ម្នាលភិក្ខុទាំងឡាយ (បើ) អាវាសណា មានភិក្ខុច្រើនក្រាសក្រែល ត្រូវភិក្ខុទាំងនោះ ទៅរកអាវានោះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ កំពុងទៅរកអាវាសនោះ អាចរម្ងាប់អធិករណ៍
ID: 636799806938074097
ទៅកាន់ទំព័រ៖