ព្រះត្រៃបិដក ភាគ ១០
មានភិក្ខុអ្នកធ្វើត្រឡប់ សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកធ្វើ ឲ្យឆន្ទៈហើយ ត្រឡប់តិះដៀល ត្រូវខីយនកបាចិត្តិយៈ។
[៩០] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ កំពុងទៅកាន់អាវាសនោះ មិនអាចរម្ងាប់អធិករណ៍ ក្នុងកណ្តាលផ្លូវបានទេ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងនោះ ទៅកាន់អាវាសនោះហើយ ពោលយ៉ាងនេះ នឹងភិក្ខុទាំងឡាយ ជាម្ចាស់អាវាសថា ម្នាលលោកទាំងឡាយមានអាយុ អធិករណ៍នេះ កើតប្រាកដយ៉ាងនេះហើយ សូមលោកមានអាយុទាំងឡាយ រម្ងាប់អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ដោយប្រពៃ តាមទំនង ដែលអធិរកណ៍នេះ គប្បីរម្ងាប់ទៅដោយប្រពៃចុះ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុ ជាម្ចាស់អាវាស ចាស់ជាង ពួកភិក្ខុជាអាគន្តុកៈ ខ្ចីជាង ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុជាម្ចាស់អាវាសទាំងនោះ និយាយទៅនឹងពួកភិក្ខុ ជាអាគន្តុកៈ យ៉ាងនេះថា
ID: 636799807514247052
ទៅកាន់ទំព័រ៖