ព្រះត្រៃបិដក ភាគ ១០

ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​ចូរ​លោក​ទាំងឡាយ​នៅ​រង់ចាំ​ ​ក្នុង​ទីសម​គួរ​ ​មួយរំពេច​សិន​ ​ទំ​រាំ​យើង​ទាំងឡាយ​ ​ប្រឹក្សា​គ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ពួក​ភិក្ខុ​ជា​ម្ចាស់​អាវាស​ ​ខ្ចី​ជាង​ ​ពួក​ភិក្ខុ​ជា​អាគន្តុកៈ​ ​ចាស់​ជាង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ភិក្ខុ​ជា​ម្ចាស់​អាវាស​ទាំងនោះ​ ​និយាយទៅ​នឹង​ពួក​ភិក្ខុ​ជា​អាគន្តុកៈ​ ​យ៉ាងនេះ​ថា​ ​ម្នាល​លោក​មាន​អាយុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​ចូរ​លោក​ទាំងឡាយ​ ​នៅ​រង់ចាំ​ ​ក្នុង​ទីនេះ​ ​មួយរំពេច​សិន​ ​ទំ​រាំ​យើង​ទាំងឡាយ​ ​ប្រឹក្សា​គ្នា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ ​ពួក​ភិក្ខុ​ជា​ម្ចាស់​អាវាស​ ​កំពុង​ប្រឹក្សា​គ្នា​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ ​មិន​អាច​នឹង​រម្ងាប់​អធិករណ៍​នេះ​ ​តាម​ធម៌​ ​តាម​វិន័យ​ ​តាម​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ព្រះ​សាស្តា​បានទេ​ ​អធិករណ៍​នោះ​ ​ភិក្ខុ​ជា​ម្ចាស់​អាវាស​ទាំងឡាយ​ ​មិន​ត្រូវ​ទទួល​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនបើ​ពួក​ភិក្ខុ​ជា​ម្ចាស់​អាវាស​ ​កំពុង​ប្រឹក្សា​គ្នា​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ ​អាច​នឹង​រម្ងាប់​អធិករណ៍​នេះ​តាម​ធម៌​ ​តាម​វិន័យ​ ​តាម​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ព្រះ​សាស្តា​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ជា​ម្ចាស់​អាវាស​នោះ​ ​ត្រូវ​និយាយ​ ​នឹង​ពួក​ភិក្ខុ​ជា​អាគន្តុកៈ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​មាន​អាយុ​ទាំងឡាយ​ ​ប្រសិនបើ​លោក​ទាំងឡាយ​ ​ប្រាប់​អធិករណ៍​នេះ​ ​តាម​រឿង​ ​ដែល​កើត​ប្រាកដហើយ​ ​ដល់​យើង​ទាំងឡាយ​ ​យើង​ទាំងឡាយ​ ​នឹង​រម្ងាប់​អធិករណ៍​នេះ​ ​ឲ្យ​សមគួរ​តាម​ធម៌​ ​តាម​វិន័យ​ ​តាម​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ព្រះ​សាស្តា​បាន​ ​អធិករណ៍​ ​មុខ​ជា​នឹង​រម្ងាប់​បាន​ ​ដោយ​ស្រួល​
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 636799807809863960
ទៅកាន់ទំព័រ៖