ព្រះត្រៃបិដក ភាគ ១០
បើយ៉ាងនេះ ទើបយើងទាំងឡាយ នឹងទទួលអធិករណ៍នេះ។ ម្នាលលោកមានអាយុ ប្រសិនបើលោកទាំងឡាយ មិនប្រាប់អធិករណ៍នេះ តាមរឿង ដែលកើតប្រាកដ ដល់យើងទាំងឡាយទេ ចំណែកខាងយើងទាំងឡាយ នឹងរម្ងាប់អធិករណ៍នេះ ឲ្យសមគួរតាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា អធិករណ៍នោះ មុខជាមិនបានរម្ងាប់ ដោយល្អឡើយ យើងទាំងឡាយ មិនព្រមទទួលអធិករណ៍នេះទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវពួកភិក្ខុជាម្ចាស់អាវាស ធ្វើសេចក្តីកំណត់ ឲ្យស្រួលបួលយ៉ាងនេះ រួចហើយ ត្រូវទទួលអធិករណ៍នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុជាអាគន្តុកៈនោះ ត្រូវនិយាយទៅនឹងពួកភិក្ខុជាម្ចាស់អាវាសយ៉ាងនេះថា យើងទាំងឡាយ នឹងប្រាប់អធិករណ៍នេះ តាមរឿង ដែលកើតប្រាកដ ដល់លោកមានអាយុទាំងឡាយ ប្រសិនបើលោកមានអាយុទាំងឡាយ អាចនឹងរម្ងាប់អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ដោយហេតុមានប្រមាណប៉ុណ្ណេះក្តី ៗ អធិករណ៍នោះ មុខជានឹងរម្ងាប់បាន ដោយល្អ បើយ៉ាងនេះ ទើបយើងទាំងឡាយ នឹងប្រគល់
ID: 636799808059088215
ទៅកាន់ទំព័រ៖