ព្រះត្រៃបិដក ភាគ ១០
អធិករណ៍នេះ ឲ្យលោកមានអាយុទាំងឡាយ បើលោកមានអាយុទាំងឡាយ មិនអាចនឹងរម្ងាប់អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ដោយហេតុមានប្រមាណប៉ុណ្ណេះក្តី ៗ អធិករណ៍នោះ ក៏មុខជានឹងមិនរម្ងាប់ ដោយប្រពៃឡើយ យើងទាំងឡាយ នឹងមិនប្រគល់អធិករណ៍នេះ ឲ្យលោកមានអាយុទាំងឡាយទេ យើងទាំងឡាយ នឹងជាម្ចាស់អធិករណ៍នេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវពួកភិក្ខុ ជាអាគន្តុកៈ ធ្វើសេចក្តីកំណត់ ឲ្យស្រួលបួលយ៉ាងនេះ រួចហើយ សឹមប្រគល់អធិករណ៍នោះ ដល់ពួកភិក្ខុជាម្ចាស់វត្តចុះ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុនោះ អាចនឹងរម្ងាប់អធិករណ៍នោះបាន ម្នាលភិក្ខុទាំងឡាយ នេះទើបតថាគត ហៅថា អធិករណ៍ រម្ងាប់បានដោយស្រួលល្អ។ អធិករណ៍នោះ រម្ងាប់បានដោយអ្វី។ រម្ងាប់បានដោយសម្មុខាវិន័យ។ ក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេចខ្លះ។ ការចំពោះមុខសង្ឃ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គ ក្នុងសម្មុខាវិន័យនោះ)។បេ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកធ្វើត្រឡប់សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។ ភិក្ខុអ្នកឲ្យឆន្ទៈហើយ ត្រឡប់តិះដៀល ត្រូវខីយនកបាចិត្តិយៈ។
ID: 636799808291631516
ទៅកាន់ទំព័រ៖