ព្រះត្រៃបិដក ភាគ ១០
[៩១] ម្នាលភិក្ខុទាំងឡាយ កាលបើអធិករណ៍នោះ ភិក្ខុទាំងឡាយនោះ កំពុងវិនិច្ឆ័យ ក៏មានពាក្យទ្រហឹង អឹងកង មិនមានទីបំផុត គឺមិនចេះអស់ មិនចេះហើយ កើតឡើងផង ទាំងសេចក្តីអធិប្បាយ នៃភាសិតនុ៎ះ ក៏មិនមាននរណាដឹងច្បាស់ផង ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដើម្បីឲ្យរម្ងាប់អធិករណ៍បែបនេះ ដោយឧព្វាហិ
(១) កាកម្មវាចា។ សង្ឃគប្បីសន្មតភិក្ខុ ដែលប្រកបដោយអង្គ១០ប្រការ ដោយឧព្វាហិកាកម្មវាចា (ឯអង្គ ១០ប្រការនោះ) គឺ ភិក្ខុជាអ្នកមានសីល១ សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ១ ឃើញភ័យ ក្នុងទោសបន្តិចបន្តួច ហើយសមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ១ ជាពហុស្សូត ទ្រង់ទ្រង់ពុទ្ធវចនៈ ជាអ្នកសន្សំនូវពុទ្ធវចនៈ១ ធម៌ណា ដែលមានពីរោះបទខាងដើម ពីរោះបទកណ្តាល ពីរោះបទចុង ពោលសរសើរព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ ឲ្យបរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយ មានសភាពយ៉ាងនេះ ភិក្ខុនោះ ក៏បានស្តាប់ច្រើន បានចាំទុក បានសន្សំទុកដោយវាចា (ស្ទាត់ជំនាញ) ជាក់ច្បាស់ក្នុងចិត្ត ត្រាស់ដឹងល្អ ដោយទិដ្ឋិ១ មិនតែប៉ុណ្ណោះឡើយ បាតិមោក្ខ ទាំងពីរយ៉ាង ក៏ភិក្ខុនោះចាំបាន ដោយពិស្តារ
(១) អដ្ឋកថា ថា ត្រូវសង្ឃអបលោក ហើយសន្មត ឬសន្មតដោយញត្តិទុតិយកម្មវាចា ឯភិក្ខុ ដែលសង្ឃសន្មតយ៉ាងនេះហើយ ត្រូវទៅអង្គុយផ្សេងគ្នា ភិក្ខុឯទៀត ប្រកាសដល់បរិសទ្យនោះថា អ្នកទាំងឡាយ កុំនិយាយអ្វីឡើយ ហើយសឹមវិនិច្ឆ័យអធិករណ៍នោះ។
ID: 636799808724916298
ទៅកាន់ទំព័រ៖