ព្រះត្រៃបិដក ភាគ ១០

ឈ្មោះ​នេះ​ផង​ ​ដើម្បី​រម្ងាប់​អធិករណ៍​នេះ​ ​ដោយ​ឧ​ព្វា​ហិ​កា​កម្មវាចា​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​អធិករណ៍​នេះ​ ​យើង​ទាំងឡាយ​ ​កំពុង​វិនិច្ឆ័យ​ ​ក៏​មាន​ពាក្យ​ទ្រហឹង​ ​អឹងកង​ ​មិន​មាន​ទីបំផុត​កើតឡើង​ ​សេចក្តី​អធិប្បាយ​ ​នៃ​ភាសិត​នុ៎ះ​ ​ក៏​មិន​មាន​នរណា​ដឹង​ច្បាស់​។​ ​សង្ឃ​សន្មត​ភិក្ខុ​ឈ្មោះ​នេះ​ផង​ ​ឈ្មោះ​នេះ​ផង​ ​ដើម្បីឲ្យ​រម្ងាប់​នូវ​អធិករណ៍​នេះ​ ​ដោយ​ឧ​ព្វា​ហិ​កា​កម្មវាចា​។​ ​ការ​សន្មតិ​ ​នូវ​ភិក្ខុ​ឈ្មោះ​នេះ​ផង​ ​ឈ្មោះ​នេះ​ផង​ ​ដើម្បី​រម្ងាប់​នូវ​អធិករណ៍​នេះ​ ​ដោយ​ឧ​ព្វា​ហិ​កា​កម្មវាចា​ ​គួរ​ដល់​លោក​មាន​អាយុ​អង្គ​ណា​ ​លោក​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោក​មាន​អាយុ​អង្គ​ណា​ ​លោក​មាន​អាយុ​អង្គ​នោះ​ ​ត្រូវ​ពោល​ឡើង​។​ ​ភិក្ខុ​ឈ្មោះ​នេះ​ផង​ ​ឈ្មោះ​នេះ​ផង​ ​សង្ឃ​បាន​សន្មត​ ​ដើម្បីឲ្យ​រម្ងាប់​អធិករណ៍​នេះ​ ​ដោយ​ឧ​ព្វា​ហិ​កា​កម្មវាចា​ហើយ​ ​ការ​សន្មតិ​ភិក្ខុ​ ​ដើម្បីឲ្យ​រម្ងាប់​នូវ​អធិករណ៍​នេះ​ ​គួរ​ដល់​សង្ឃ​ហើយ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​ ​នូវ​សេចក្តី​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​
 [​៩៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ទាំងនោះ​ ​អាច​ដើម្បី​រម្ងាប់​អធិករណ៍​នោះ​ ​ដោយ​ឧ​ព្វា​ហិ​កា​កម្មវាចា​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ទើប​តថាគត​ ​ហៅថា​ ​អធិករណ៍​រម្ងាប់​ហើយ​។​ ​អធិករណ៍​នោះ​ ​រម្ងាប់​ដោយ​ធម៌​អ្វី​។​ ​រម្ងាប់​ដោ​យស​ម្មុ​ខា​វិន័យ​។​ ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​ ​មាន​អង្គ​ដូចម្តេច​។
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636799809309089711
ទៅកាន់ទំព័រ៖