ព្រះត្រៃបិដក ភាគ ១០

ការ​ចំពោះមុខ​ធម៌​ ​ការ​ចំពោះមុខ​វិន័យ​ ​ការ​ចំពោះមុខ​បុគ្គល​ ​(​ជា​អង្គ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​)​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អធិករណ៍​រម្ងាប់​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​អ្នកធ្វើ​ត្រឡប់​ ​សើរើ​ឡើងវិញ​ ​ត្រូវ​ឧក្កោដ​នក​បាចិត្តិយៈ​។​ ​
 [​៩៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ទាំងនោះ​ ​កំពុងតែ​វិនិច្ឆ័យ​អធិករណ៍​នោះ​ ​មាន​ភិក្ខុ​ជា​ធម្មកថិក​ ​នៅក្នុង​បរិសទ្យ​នោះ​ ​មិន​ចាំ​សុ​ត្តៈ​ ​(​មាតិកា​)​ ​មិន​ចាំ​សុត្តវិភង្គ​ ​(​វិន័យ​)​ ​ភិក្ខុ​នោះ​ ​មិនបាន​កំណត់​សេចក្តី​ ​ប្រកាន់យក​តែ​ព្យញ្ជនៈ​ជា​ប្រមាណ​ ​ហើយ​ត្រឡប់​បដិសេធ​សេចក្តី​ចោលចេញ​ ​ភិក្ខុ​អ្នក​ឈ្លាស​ ​ប្រតិពល​ ​ត្រូវ​និយាយ​បញ្ជាក់​ភិក្ខុ​ទាំងនោះ​ថា​ ​លោក​មាន​អាយុ​ទាំងឡាយ​ ​ចូរ​ប្រុង​ស្តាប់​ខ្ញុំ​ ​ភិក្ខុ​ជា​ធម្មកថិក​ឈ្មោះ​នេះ​ ​ៗ​ ​មិន​ចាំ​សុ​ត្តៈ​ ​មិន​ស្ទាត់​សុត្តវិភង្គ​ទេ​ ​ភិក្ខុ​ជា​ធម្មកថិក​នោះ​ ​កំណត់​សេចក្តី​មិនបានទេ​ ​ប្រកាន់យក​តែ​ព្យញ្ជនៈ​ជា​ប្រមាណ​ ​ហើយ​ត្រឡប់​បដិសេធ​សេចក្តី​ចោលចេញ​។​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​លោក​មាន​អាយុ​ទាំងឡាយ​ហើយ​ ​យើង​ទាំងឡាយ​ដ៏​សេស​ ​គប្បី​ឲ្យ​ភិក្ខុ​ឈ្មោះ​នេះ​ ​ក្រោក​ឡើង​ ​ហើយ​សឹម​រម្ងាប់​នូវ​អធិករណ៍​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ទាំងនោះ​ ​ឲ្យ​ភិក្ខុ​នោះ​ក្រោក​ឡើង​ហើយ​ ​អាច​ដើម្បី​រម្ងាប់​អធិករណ៍​នោះ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ទើប​តថាគត​ហៅថា​ ​អធិករណ៍​រម្ងាប់​។​ ​អធិករណ៍​នោះ​ ​រម្ងាប់​ដោយ​ធម៌​អ្វី​។
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636799809659389747
ទៅកាន់ទំព័រ៖