ព្រះត្រៃបិដក ភាគ ១០
រម្ងាប់ដោយសម្មុខាវិន័យ។ ចុះក្នុងសម្មុខាវិន័យនោះ មានអង្គដូចម្តេច។ ការចំពោះមុខធម៌ ការចំពោះមុខវិន័យ ការចំពោះមុខបុគ្គល (ជាអង្គក្នុងសម្មុខាវិន័យនោះ)។បេ។ ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍រម្ងាប់យ៉ាងនេះហើយ ភិក្ខុអ្នកធ្វើត្រឡប់ សើរើឡើងវិញ ត្រូវឧក្កោដនកបាចិត្តិយៈ។
[៩៥] ម្នាលភិក្ខុទាំងឡាយ បើអធិករណ៍នោះ ភិក្ខុទាំងឡាយនោះ កំពុងតែវិនិច្ឆ័យ មានភិក្ខុជាធម្មកថិក ក្នុងបរិសទ្យនោះ ជាអ្នកចាំសុត្តៈ តែមិនចាំសុត្តវិភង្គ ភិក្ខុនោះ កំណត់សេចក្តីមិនបាន ប្រកាន់យកតែព្យញ្ជនៈជាប្រមាណ ហើយត្រឡប់បដិសេធសេចក្តីចោលចេញ ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវនិយាយបញ្ជាក់ភិក្ខុទាំងនោះថា សូមលោកមានអាយុទាំងឡាយ ស្តាប់ខ្ញុំ (ដ្បិត) ភិក្ខុជាធម្មកថិកឈ្មោះនេះ ៗ លោកជាអ្នកចាំសុត្តៈ តែមិនចាំសុត្តវិភង្គទេ លោកកំណត់សេចក្តីមិនបាន ប្រកាន់យកតែព្យញ្ជនៈជាប្រមាណ ហើយត្រឡប់បដិសេធសេចក្តីចោលចេញ។ បើកម្មមានកាលគួរ ដល់លោកដ៏មានអាយុទាំងឡាយហើយ យើងទាំងឡាយដ៏សេស គប្បីញុំាងភិក្ខុឈ្មោះនេះ ឲ្យក្រោកចេញ ហើយសឹមរម្ងាប់អធិករណ៍នេះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងនោះ បានឲ្យភិក្ខុនោះក្រោកចេញហើយ អាចដើម្បីនឹងរម្ងាប់អធិករណ៍នោះបាន ម្នាលភិក្ខុទាំងឡាយ នេះទើបតថាគតហៅថា អធិករណ៍រម្ងាប់។ អធិករណ៍នោះ រម្ងាប់ដោយធម៌អ្វី។
ID: 636799810007769673
ទៅកាន់ទំព័រ៖