ព្រះត្រៃបិដក ភាគ ១០

គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​នាំគ្នា​ទៅកាន់​អាវាស​នោះ​ ​ហើយ​និយាយ​ពាក្យ​នុ៎ះ​ ​នឹង​ព្រះ​ថេរៈ​ទាំងនោះ​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ដ៏​ចំរើន​ ​អធិករណ៍​នេះ​ ​កើត​ប្រាកដ​យ៉ាងនេះ​ហើយ​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ដ៏​ចំរើន​ ​យើងខ្ញុំ​សូម​អង្វរ​ ​សូម​ព្រះ​ថេរៈ​ទាំងឡាយ​ ​រម្ងាប់​នូវ​អធិករណ៍​នេះ​ ​តាម​ធម៌​ ​តាម​វិន័យ​ ​តាម​ពាក្យ​ប្រៀនប្រដៅ​ ​របស់​ព្រះ​សាស្តា​ ​ដោយ​ទំនង​ដែល​អធិករណ៍​នេះ​ ​គប្បី​រម្ងាប់​បាន​ដោយ​ស្រួល​។​ ​គ្រានោះ​ឯង​ ​ព្រះ​ថេរៈ​ទាំងនោះ​ ​បាន​រម្ងាប់​អធិករណ៍​ទាំងនោះ​ ​តាម​ទំនង​ ​ដែល​អធិករណ៍​បាន​រម្ងាប់​ដោយ​ស្រួល​ ​ដូចជា​អធិករណ៍​ ​ដែល​សង្ឃ​បាន​រម្ងាប់​ហើយ​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក៏​នៅតែ​មិន​ត្រេកអរ​ ​ដោយ​ការ​រម្ងាប់​អធិករណ៍​ ​របស់​សង្ឃ​ ​ក្នុង​ក្រុង​សាវត្ថី​ ​ទាំង​មិន​ត្រេកអរ​ដោយ​ការ​រម្ងាប់​អធិករណ៍​ ​របស់​ព្រះ​ថេរៈ​ទាំងឡាយ​ច្រើន​អង្គ​ ​បានឮ​ដំណឹង​ថា​ ​ព្រះ​ថេរៈ​ទាំងឡាយ​បី​អង្គ​ ​គង់នៅ​ក្នុង​អាវាស​ឯណោះ​។​បេ​។​ ​ព្រះ​ថេរៈ​ទាំងឡាយ​ពីរ​អង្គ​គង់នៅ​។​បេ​។​ ​ព្រះ​ថេរៈ​មួយ​អង្គ​ ​គង់នៅ​ ​(​ក្នុង​អាវាស​ឯណោះ​)​ ​ជា​ពហុស្សូត​ ​ចេះចាំ​និកាយ​ ​ទ្រទ្រង់ធម៌​ ​ទ្រទ្រង់​វិន័យ​ ​ទ្រទ្រង់​មាតិកា​ ​ជា​អ្នកប្រាជ្ញ​ ​ជា​អ្នក​វាងវៃ​ ​មាន​ប្រាជ្ញា​ ​មាន​អៀនខ្មាស​ ​មាន​សេចក្តី​រង្កៀស​ប្រាថ្នា​ការសិក្សា​ ​ប្រសិនបើ​ព្រះ​ថេរៈ​អង្គ​នោះ​ ​គប្បី​រម្ងាប់​អធិករណ៍​នេះ​
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 636799811102552291
ទៅកាន់ទំព័រ៖