ព្រះត្រៃបិដក ភាគ ១០
តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា យ៉ាងនេះ ទើបអធិករណ៍នេះ រម្ងាប់បានដោយស្រួល។ គ្រានោះឯង ភិក្ខុទាំងឡាយនោះ បានទៅកាន់អាវាសនោះ ហើយនិយាយពាក្យនុ៎ះ នឹងព្រះថេរៈនោះថា បពិត្រលោកម្ចាស់ដ៏ចំរើន អធិករណ៍នេះ កើតប្រាកដយ៉ាងនេះ បពិត្រលោកម្ចាស់ដ៏ចំរើន យើងខ្ញុំសូមអង្វរ សូមព្រះថេរៈរម្ងាប់អធិករណ៍នេះ តាមធម៌ តាមវិន័យ តាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តា ដោយទំនងដែលអធិករណ៍នេះ គប្បីរម្ងាប់បានដោយស្រួល។ គ្រានោះឯង ព្រះថេរៈនោះ ក៏បានរម្ងាប់អធិករណ៍នោះ តាមទំនង ដែលអធិករណ៍រម្ងាប់ទៅដោយស្រួល ដូចជាអធិករណ៍ ដែលសង្ឃបានរម្ងាប់ហើយ ក្នុងក្រុងសាវត្ថី ដូចជាអធិករណ៍ ដែលព្រះថេរៈច្រើនអង្គ បានរម្ងាប់ហើយ ដូចជាអធិករណ៍ ដែលព្រះថេរៈទាំងឡាយបីអង្គ បានរម្ងាប់ហើយ ដូចជាអធិករណ៍ ដែលព្រះថេរៈទាំងឡាយពីរអង្គ បានរម្ងាប់ហើយ។ គ្រានោះឯង ភិក្ខុទាំងឡាយនោះ ក៏នៅតែមិនត្រេកអរ ដោយការរម្ងាប់អធិករណ៍ របស់សង្ឃ ក្នុងក្រុងសាវត្ថី មិនត្រេកអរ ដោយការរម្ងាប់អធិករណ៍ របស់ព្រះថេរទាំងឡាយច្រើនអង្គ មិនត្រេកអរ ដោយការរម្ងាប់អធិករណ៍ របស់ព្រះថេរៈទាំងឡាយបីអង្គ មិនត្រេកអរ ដោយការរម្ងាប់អធិករណ៍ របស់ព្រះថេរៈទាំងឡាយពីរអង្គ មិនត្រេកអរ ដោយការរម្ងាប់អធិករណ៍ របស់ព្រះថេរៈមួយអង្គ
ID: 636799811330425325
ទៅកាន់ទំព័រ៖