ព្រះត្រៃបិដក ភាគ ១០
ហើយក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅជិតហើយ ក៏ក្រាបបង្គំទូល ដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អធិករណ៍នុ៎ះ សង្ឃបានកំចាត់បង់ឲ្យស្ងប់រម្ងាប់ហើយ ឈ្មោះថារម្ងាប់ដោយប្រពៃហើយ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ការចាប់ស្លាកបីយ៉ាង គឺគូឡ្ហកៈ (បិទមុខ)១ សកណ្ណជប្បកៈ (ខ្សឹបប្រាប់)១ វិវដកៈ
(១) (បើកចំហ)១ ដើម្បីបញ្ជាក់ដល់ភិក្ខុទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ចុះការចាប់ស្លាក ឈ្មោះគូឡ្ហកៈនោះដូចម្តេច។ ត្រូវសលាកគ្គាហាបកភិក្ខុនោះ ធ្វើស្លាកឲ្យមានពណ៌ផ្សេងគ្នា ហើយចូលទៅរកភិក្ខុ១រូបម្តងៗ ហើយនិយាយយ៉ាងនេះថា នេះស្លាករបស់ភិក្ខុមានវាទៈយ៉ាងនេះ នេះស្លាករបស់ភិក្ខុមានវាទៈយ៉ាងនេះ លោកចង់ចាប់ស្លាកណា ចូរលោកចាប់ស្លាកនោះចុះ។ លុះភិក្ខុអ្នកចាប់នោះ ចាប់យកទៅហើយ សលាកគ្គាហាបកភិក្ខុ ត្រូវប្រាប់ថា លោកកុំបង្ហាញអ្នកណាឲ្យសោះ។ បើសលាកគ្គាហាបកភិក្ខុដឹងថា ភិក្ខុជាអធម្មវាទី មានចំនួនច្រើនជាង ត្រូវប្រាប់ថា ការចាប់នេះមិនល្អទេ ហើយសើរើជាថ្មីទៀត
(២) ។ បើសលាកគ្គាហាបកភិក្ខុដឹងថា
(១) អដ្ឋកថា ថា កាលបើភិក្ខុបរិសទ្យ ជាអលជ្ជីច្រើនជាង ត្រូវធ្វើស្លាកបិទមុខ។ បើភិក្ខុបរិសទ្យ ជាលជ្ជីច្រើនជាង ត្រូវធ្វើស្លាកបើកមុខ។ បើភិក្ខុបរិសទ្យជាមនុស្សល្ងង់ច្រើនជាង ត្រូខ្សឹបប្រាប់ជិតត្រចៀក។ (២) អដ្ឋកថា ថា ត្រូវឲ្យចាប់ជាថ្មីទៀត ដរាបតែគ្រប់បីដង។
ID: 636799811863485814
ទៅកាន់ទំព័រ៖