ព្រះត្រៃបិដក ភាគ ១០
ភិក្ខុជាធម្មវាទី មានចំនួនច្រើនជាង ត្រូវប្រកាសថា ការចាប់នេះ ល្អហើយ។ ម្នាលភិក្ខុទាំងឡាយ ការចាប់ស្លាកយ៉ាងនេះហើយ ដែលហៅថា គូឡ្ហកៈ។ ម្នាលភិក្ខុទាំងឡាយ ការចាប់ស្លាក ឈ្មោះសកណ្ណជប្បកៈនោះ តើដូចម្តេច។ សលាកគ្គាហាបកភិក្ខុនោះ ត្រូវខ្សឹបជិតត្រចៀកភិក្ខុមួយរូបៗថា នេះស្លាករបស់ភិក្ខុមានវាទៈយ៉ាងនេះ នេះស្លាករបស់ភិក្ខុមានវាទៈយ៉ាងនេះ លោកចង់ចាប់ស្លាកណា ចូរយកស្លាកនោះចុះ។ លុះភិក្ខុចាប់ស្លាកទៅហើយ ត្រូវសលាកគ្គាហាបកភិក្ខុ និយាយថា លោកកុំប្រាប់អ្នកណាឲ្យសោះ។ បើសលាកគ្គាហាបកភិក្ខុដឹងថា ភិក្ខុជាអធម្មវាទី មានចំនួនច្រើនជាង ត្រូវប្រាប់ថា ការចាប់នេះមិនល្អទេ ហើយសើរើជាថ្មីទៀត។ បើសលាកគ្គាហាបកភិក្ខុដឹងថា ភិក្ខុជាធម្មវាទី មានចំនួនច្រើនជាង ត្រូវប្រកាសថា ការចាប់នេះ ល្អហើយ។ ម្នាលភិក្ខុទាំងឡាយ ការចាប់ យ៉ាងនេះ ដែលហៅថា សកណ្ណជប្បកៈ។ ម្នាលភិក្ខុទាំងឡាយ ការចាប់ស្លាក ឈ្មោះវិវដកៈនោះ ដូចម្តេច។ បើសលាកគ្គាហាបកភិក្ខុដឹងថា ភិក្ខុជាធម្មវាទី មានចំនួនច្រើនជាង ត្រូវបណ្តោយឲ្យចាប់ដោយវិធីចាប់ស្លាក ឈ្មោះវិវកដៈចុះ ម្នាលភិក្ខុទាំងឡាយ ការចាប់ស្លាកយ៉ាងនេះហើយ ដែលហៅថា វិវដកៈ ម្នាលភិក្ខុទាំងឡាយ វិធីចាប់ស្លាកមាន៣យ៉ាង ប៉ុណ្ណេះឯង។
ID: 636799812101699439
ទៅកាន់ទំព័រ៖