ព្រះត្រៃបិដក ភាគ ១០
ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាមនុស្សឆ្កួត មានចិត្តវិបល្លាសប្រែប្រួល ភិក្ខុឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិនមែនជារបស់សមណៈជាច្រើន។ ព្រោះហេតុតែភិក្ខុឆ្កួត មានចិត្តវិបល្លាស ប្រែប្រួល ហើយបានប្រព្រឹត្តអនាចារ ភិក្ខុទាំងឡាយ ក៏នាំគ្នាចោទភិក្ខុនោះ ដោយអាបត្តិថា លោកមានអាយុ ត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ ចូរនឹកមើល។ ភិក្ខុឆ្កួតនោះ ឆ្លើយយ៉ាងនេះថា ម្នាលលោកមានអាយុទាំងឡាយ ខ្ញុំឯង ជាមនុស្សឆ្កួត មានចិត្តវិបល្លាស ប្រែប្រួល ខ្ញុំឆ្កួត មានចិត្តវិបល្លាស ប្រែប្រួលហើយនោះ ក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច ដែលមិនមែនជារបស់សមណៈជាច្រើន ខ្ញុំនឹកអំពើនោះ មិនឃើញទេ អំពើនុ៎ះ ខ្ញុំបានធ្វើហើយ ដោយសេចក្តីវង្វេង។ ភិក្ខុទាំងឡាយ ក៏នៅតែពោលចោទភិក្ខុឆ្កួតនោះ យ៉ាងនេះទៀតថា លោកមានអាយុ ត្រូវអាបត្តិ មានសភាពយ៉ាងនេះហើយ ចូរនឹកមើល។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុឆ្កួតនោះបាត់វង្វេងហើយ សង្ឃគប្បីឲ្យអមូឡ្ហវិន័យចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីឲ្យអមូឡ្ហវិន័យ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីចូលទៅរកសង្ឃ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង។បេ។ ហើយពោលនឹងសង្ឃ យ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំជាមនុស្សឆ្កួត មានចិត្តវិបល្លាស
ID: 636799816441557665
ទៅកាន់ទំព័រ៖