ព្រះត្រៃបិដក ភាគ ១០

ប្រែប្រួល​ ​កាល​ខ្ញុំ​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ ​ប្រែប្រួល​ហើយ​នោះ​ ​ក៏បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម​ធ្វើ​ល្មើស​ ​នូវ​កិច្ច​ ​ដែល​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​ ​ព្រោះតែ​ខ្ញុំ​ជា​មនុស្ស​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ ​ប្រែប្រួល​ ​បាន​ប្រព្រឹត្ត​អនាចារ​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​នាំគ្នា​ចោទ​ខ្ញុំ​ ​ដោយ​អាបត្តិ​ថា​ ​លោក​មាន​អាយុ​ ​ត្រូវអាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ហើយ​ ​ចូរ​នឹក​មើល​ ​ខ្ញុំ​ក៏បាន​ឆ្លើយតប​នឹង​ភិក្ខុ​ទាំងឡាយ​នោះ​វិញ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​ជា​មនុស្ស​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ ​ប្រែប្រួល​មែន​ ​ខ្ញុំ​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ ​ប្រែប្រួល​ហើយ​នោះ​ ​ក៏បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម​ធ្វើ​ល្មើស​ ​នូវ​កិច្ច​ ​ដែល​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​ ​ខ្ញុំ​នឹក​អំពើនោះ​ ​មិនឃើញ​ទេ​ ​អំពើ​នុ៎ះ​ ​ខ្ញុំ​បាន​ធ្វើ​ហើយ​ ​ដោយ​សេចក្តី​វង្វេង​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​នៅតែ​ពោល​ចោទ​ខ្ញុំ​ ​យ៉ាងនេះ​ទៀត​ថា​ ​លោក​មាន​អាយុ​ ​ត្រូវអាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ហើយ​ ​ចូរ​នឹក​មើល​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​បាត់​វង្វេង​ហើយ​ ​មក​សូម​អ​មូឡ្ហ​វិន័យ​នឹង​សង្ឃ​។​ ​ភិក្ខុ​នោះ​ ​ត្រូវ​សូម​អ​មូឡ្ហ​វិន័យ​ ​អស់​វារៈ​ពីរ​ដង​ផង​។​ ​ត្រូវ​សូម​អ​មូឡ្ហ​វិន័យ​ ​អស់​វារៈ​បីដង​ផង​។​
 [​១០២​]​ ​ភិក្ខុ​អ្នក​ឈ្លាស​ ​ប្រតិពល​ ​ត្រូវ​ផ្តៀង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​ជា​មនុស្ស​ឆ្កួត​ ​ជា​អ្នកមាន​ចិត្ត​វិបល្លាស​ ​ប្រែប្រួល​ ​ភិក្ខុ​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ ​ប្រែប្រួល​ហើយ​នោះ​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636799816732564310
ទៅកាន់ទំព័រ៖