ព្រះត្រៃបិដក ភាគ ១០

បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​ត្រូវអាបត្តិ​ ​ឈ្មោះ​នេះ​ហើយ​ ​សូម​សំដែង​ ​នូវ​អាបត្តិ​នោះ​ចេញ​។​ ​ភិក្ខុ​អ្នក​ឈ្លាស​ ​ប្រតិពល​ ​ត្រូវ​ផ្តៀង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​នឹកឃើញ​នូវ​អាបត្តិ​ ​បង្ហើប​អាបត្តិ​ ​ធ្វើ​អាបត្តិ​ឲ្យ​ងាយ​ ​សំដែង​អាបត្តិ​។​ ​បើ​កម្ម​មានកាល​ដ៏​គួរ​ ​ដល់​សង្ឃ​ហើយ​ ​ខ្ញុំ​ត្រូវ​ទទួល​នូវ​អាបត្តិ​ ​របស់​ភិក្ខុ​ឈ្មោះ​នេះ​។​ ​ភិក្ខុ​អ្នកទទួល​នោះ​ ​ត្រូវ​ពោល​ថា​ ​លោក​ឃើញ​ឬទេ​។​ ​ភិក្ខុ​អ្នក​សំដែង​ ​ឆ្លើយ​ថា​ ​ករុណា​ ​ខ្ញុំ​ឃើញ​ហើយ​។​ ​ភិក្ខុ​អ្នកទទួល​ ​ត្រូវ​ប្រាប់​ថា​ ​លោក​ត្រូវ​សង្រួម​តទៅទៀត​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​តថាគត​ ​ហៅថា​ ​អធិករណ៍​រម្ងាប់​ហើយ​។​ ​អធិករណ៍​ ​រម្ងាប់​ដោយ​ធម៌​អ្វី​។​ ​រម្ងាប់​ដោ​យស​ម្មុ​ខា​វិន័យ​ ​និង​បដិញ្ញាត​ក​រណៈ​។​ ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​ ​មាន​អង្គ​ដូចម្តេច​។​ ​ការ​ចំពោះមុខ​សង្ឃ​ ​ការ​ចំពោះមុខ​ធម៌​ ​ការ​ចំពោះមុខ​វិន័យ​ ​ការ​ចំពោះមុខ​បុគ្គល​ ​(​ជា​អង្គ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​)​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អធិករណ៍​រម្ងាប់​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​អ្នកទទួល​ ​ត្រឡប់​សើរើ​ឡើងវិញ​ ​ត្រូវ​ឧក្កោដ​នក​បាចិត្តិយៈ​។​ ​ភិក្ខុ​អ្នកឲ្យ​ឆន្ទៈ​ ​ហើយ​ត្រឡប់​តិះដៀល​វិញ​ ​ត្រូវ​ខីយ​នក​បាចិត្តិយៈ​។​
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 636799834546193191
ទៅកាន់ទំព័រ៖