ព្រះត្រៃបិដក ភាគ ១០
[១០៧] អាបត្តាធិករណ៍ មិនបាច់អាស្រ័យសមថៈ១ គឺបដិញ្ញាតករណៈ គ្រាន់តែរម្ងាប់ដោយសមថៈពីរយ៉ាងគឺ សម្មុខាវិន័យ១ តិណវត្ថារកៈ១ ក៏មាន។ ពាក្យដែលបណ្ឌិត គប្បីពោលថា ក៏មាន ដូច្នេះ។ ពាក្យនោះ ដូចសំដែងត្រង់បទណា។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុក្នុងសាសនានេះ បង្កហេតុ ឈ្លោះទាស់ទែងគ្នា ហើយក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងឡាយ ក្នុងទីនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើយើងទាំងឡាយ នាំបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ហើយក៏បានប្រព្រឹត្តអនាចារ បានពោល និងព្យាយាមធ្វើល្មើស នូវកិច្ច មិនមែនជារបស់សមណៈជាច្រើន បើយើងទាំងឡាយ នឹងញុំាងគ្នានឹងគ្នា ឲ្យធ្វើដោយអាបត្តិទាំងឡាយនោះ ក៏បានដែរ តែអធិករណ៍នោះ គប្បីប្រព្រឹត្តទៅ ដើម្បីសេចក្តីរឹងរូស ដើម្បីកំណាច ដើម្បីបំបែក(សង្ឃ)។ ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាត ដើម្បីឲ្យរម្ងាប់អធិករណ៍ មានសភាពយ៉ាងនេះ ដោយតិណវត្ថារកៈ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់អធិករណ៍យ៉ាងនេះ។ ភិក្ខុទាំងឡាយរាល់គ្នា ត្រូវប្រជុំក្នុងទីជាមួយគ្នា លុះប្រជុំគ្នាហើយ ភិក្ខុអ្នកឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ
ID: 636799834819888845
ទៅកាន់ទំព័រ៖