ព្រះត្រៃបិដក ភាគ ១០
[១២០] សម័យនោះឯង មានភិក្ខុ១រូប ចាស់ជរាកំឡាំងថយ កាលបើងូតទឹក មិនអាចនឹងដុសកាយខ្លួនឯងបាន។បេ។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតខ្មាញ់សំពត់
(១) (សម្រាប់ភិក្ខុចាស់ជរាងូតទឹកដុសខ្លួនបាន)។
[១២១] សម័យនោះឯង មានភិក្ខុ១រូប រង្កៀសនឹងការបរិកម្មខ្នង (ដុសខ្នង)។បេ។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតការដុសខ្នង ដោយដៃបាន។
[១២២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ទ្រទ្រង់គ្រឿងប្រដាប់ត្រចៀក
(២) ។បេ។ ទ្រទ្រង់សង្វារ។ ទ្រទ្រង់គ្រឿងប្រដាប់ក។ ទ្រទ្រង់គ្រឿងប្រដាប់ចង្កេះ។ ពាក់កង។ ទ្រទ្រង់គ្រឿងប្រដាប់ដើមដៃ
(៣) ទ្រទ្រង់គ្រឿងប្រដាប់ដៃ។ ពាក់ចិញ្ចៀន។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ
(១) ខ្មាញ់ ឬធ្លុងសំពត់ដែលគេត្របាញ់។ (២) គ្រឿងប្រដាប់ត្រចៀក ដែលគេព្យួរសំយុងចុះ ឲ្យផុតអំពីត្រចៀកជាដើម (បើតាមដីកាថា គ្រឿងប្រដាប់ត្រចៀក មានកណ្ឌលជាដើម)។ អដ្ឋកថា។ (៣) ព្រះសុវណ្ណពាហុរតន៍ (កន្ទ្រុំ)។
ID: 636799840005445442
ទៅកាន់ទំព័រ៖