ព្រះត្រៃបិដក ភាគ ១០

តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​មិនសមបើ​នឹង​ ​ច្រៀង​ធម៌​ ​ដោយ​សម្លេង​ច្រៀង​ដ៏​វែង​ៗ​ ​ដូច្នេះ​សោះ​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​នាំ​យក​សេចក្តី​នុ៎ះ​ ​ទៅ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពិតមែន​ឬ​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ទាំង៥នេះ​ ​នឹង​មានដល់​ភិក្ខុ​អ្នក​ច្រៀង​ធម៌​ ​ដោយ​សម្លេង​ច្រៀង​វែង​ៗ​ ​គឺ​ភិក្ខុ​នោះ​ ​ត្រេកអរ​ក្នុង​សម្លេង​របស់​ខ្លួន​នោះ១​ ​ជន​ទាំងឡាយ​ដទៃ​ ​រមែង​ត្រេកអរ​ ​ក្នុង​សម្លេង​នោះ១​ ​គហបតិ​ទាំងឡាយ​ ​តែង​ពោលទោស១​ ​បុគ្គល​ ​ដែល​ពេញចិត្ត​នឹង​ការសូត្រ​រលាក់រលែក​សម្លេង​ ​រមែង​ខូច​សមាធិ១​ ​ពួក​ជន​ខាងក្រោយ​ ​នឹង​ដល់​នូវ​ទិដ្ឋានុគតិ​ ​(​យកតម្រាប់តាម​)​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោស​ទាំង៥នេះឯង​ ​នឹង​មានដល់​ភិក្ខុ​អ្នក​ច្រៀង​ធម៌​ ​ដោយ​សម្លេង​ច្រៀង​ដ៏​វែង​ៗ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ច្រៀង​ធម៌​ ​ដោយ​សម្លេង​ច្រៀង​ដ៏​វែង​ៗ​ទេ​ ​ភិក្ខុ​ណា​ច្រៀង​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636799842255074114
ទៅកាន់ទំព័រ៖