ព្រះត្រៃបិដក ភាគ ១០
សត្វមានជើងបួន កុំបៀតបៀនយើង សត្វមានជើងច្រើន កុំបៀតបៀនយើងឡើយ។ ពួកសត្វ
(១) ទាំងអស់ផង ពួកបាណៈ
(២) ទាំងអស់ផង ពួកភូត
(៣) ទាំងអស់ផង គ្រប់យ៉ាង សត្វទាំងអស់ (នោះ) ចូរឃើញ នូវអារម្មណ៍ ដ៏ចំរើន អំពើដ៏អាក្រក់តិចតួច កុំបីមកឡើយ។
ព្រះពុទ្ធ មានគុណប្រមាណមិនបាន ព្រះធម៌ មានគុណប្រមាណមិនបាន ព្រះសង្ឃ មានគុណប្រមាណមិនបាន ពួកសត្វទីឃជាតិ គឺពស់ ខ្ទួយ ក្អែប ពីងពាង តុកកែ និងកណ្តុរ ជាសត្វប្រកបដោយគុណសម្បត្តិ (តិច) ការរក្សា យើងបានធ្វើហើយ សេចក្តីការពារ យើងបានធ្វើហើយ សត្វទាំងឡាយ ចូរចៀសចេញទៅ យើងធ្វើកិរិយានមស្ការ ចំពោះព្រះមានព្រះភាគ ធ្វើកិរិយានមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធទាំង៧ព្រះអង្គ (មានព្រះពុទ្ធ ទ្រង់ព្រះនាមវិបស្សីជាដើម)។
[១៣៨] សម័យនោះឯង ភិក្ខុ១រូប មានសេចក្តីអផ្សុកបៀតបៀន ហើយក៏កាត់នូវអង្គជាតរបស់ខ្លួន។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា
(១)- (២)-(៣) ពាក្យទាំងបីនេះ ជាពាក្យសម្រាប់ផ្លាស់ប្តូរគ្នា និងពាក្យថាបុគ្គល (សារត្ថទីបនីដីកា)។
ID: 636799845331630083
ទៅកាន់ទំព័រ៖