ព្រះត្រៃបិដក ភាគ ១០

 [​១៤០​]​ ​គ្រានោះ​ ​គ្រូ​ឈ្មោះ​ ​បូរ​ណ​កស្សបៈ​ ​ចូល​ទៅ​រក​រាជ​គហ​សេដ្ឋី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​យ៉ាងនេះ​ ​នឹង​រាជ​គហ​សេដ្ឋី​ថា​ ​នែ​គហបតិ​ ​អាត្មា​ជា​ព្រះអរហន្ត​ ​ទាំង​មាន​ឫទ្ធិ​ផង​ ​សូមអ្នក​ឲ្យ​បាត្រ​មក​អាត្មា​ចុះ​។​ ​សេដ្ឋី​និយាយ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​បើ​លោក​មាន​អាយុ​ ​ជា​ព្រះអរហន្ត​ ​ទាំង​មាន​ឫទ្ធិ​ផង​មែន​ ​ចូរ​លោក​ដាក់​យក​បាត្រ​ ​ដែល​យើង​ឲ្យហើយ​ទៅចុះ​។​ ​លំដាប់នោះ​ ​គ្រូ​ឈ្មោះ​ ​មក្ខ​លិ​គោ​សាល​ ​គ្រូ​ឈ្មោះ​ ​អ​ជិត​កេស​កម្ពល​ ​គ្រូ​ឈ្មោះ​បកុ​ធ​កច្ចាយនៈ​ ​គ្រូ​ឈ្មោះ​ ​សញ្ជយ​វេ​ឡ​ដ្ឋ​បុត្ត​ ​គ្រូ​ឈ្មោះ​ ​និគ្គណ្ឋ​នាដ​បុត្ត​ ​បាន​ចូល​ទៅ​រក​រាជ​គហ​សេដ្ឋី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​យ៉ាងនេះ​ ​នឹង​រាជ​គហ​សេដ្ឋី​ថា​ ​នែ​គហបតិ​ ​អាត្មា​ជា​ព្រះអរហន្ត​ ​ទាំង​មាន​ឫទ្ធិ​ផង​ ​សូមអ្នក​ឲ្យ​បាត្រ​មក​អាត្មា​ចុះ​។​ ​សេដ្ឋី​និយាយ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​បើ​លោក​មាន​អាយុ​ ​ជា​ព្រះអរហន្ត​ ​ទាំង​មាន​ឫទ្ធិ​មែន​ ​ចូរ​លោក​ដាក់​យក​បាត្រ​ ​ដែល​យើង​ឲ្យហើយ​ទៅចុះ​។​
 ​[​១៤១​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​និង​ព្រះ​បិ​ណ្ឌោ​លភារ​ទ្វា​ជៈ​មាន​អាយុ​ ​ស្លៀកដណ្តប់​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ទ្រង់​បាត្រ​ ​និង​ចីវរ​ ​ចូល​ទៅកាន់​ក្រុង​រាជគ្រឹះ​ ​ដើម្បី​បិណ្ឌបាត​។​ ​ចំណែកខាង​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636799846258483095
ទៅកាន់ទំព័រ៖