ព្រះត្រៃបិដក ភាគ ១០

សម្រាប់​ឆាន់​ ​នេះ​ទឹក​សម្រាប់​ប្រើប្រាស់​ ​នេះ​ឈើច្រត់​ ​នេះ​ទី​កតិកាសញ្ញា​របស់​សង្ឃ​ ​ពេលនេះ​ ​ត្រូវ​លោក​ទាំងឡាយ​ចូល​ ​ពេលនេះ​ ​ត្រូវ​លោក​ទាំងឡាយ​ចេញ​។​ ​ព្រះ​ទព្វ​មល្ល​បុត្ត​មាន​អាយុ​ ​រៀបចំ​សេនាសនៈ​ ​យ៉ាងនេះ​ ​ដល់​ភិក្ខុ​ទាំងឡាយ​នោះ​ ​ហើយ​និមន្ត​ត្រឡប់​មក​វត្ត​វេឡុវ័ន​វិញ​។​
 ​[​១០​]​ ​សម័យ​នោះ​ឯង​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ទាំងឡាយ​ ​ជា​ភិក្ខុ​ថ្មី​ផង​ ​មានបុណ្យ​តិច​ផង​។​ ​លោក​ទាំងនោះ​ ​តែង​បាន​សេនាសនៈ​ទាំងឡាយ​ ​របស់​សង្ឃ​ ​ដែល​ជា​របស់ថោកទាប​ ​និង​ភត្ត​ដ៏​ថោកទាប​។​ ​សម័យ​នោះ​ឯង​ ​មនុស្ស​ទាំងឡាយ​ ​ក្នុង​ក្រុង​រាជគ្រឹះ​ ​ចង់​ប្រគេន​សប្បិ​ខ្លះ​ ​ប្រេង​ខ្លះ​ ​សម្ល​ឧត្តរិភង្គ​ខ្លះ​(​១​)​ ​ដែលគេ​តាក់តែង​ឡើង​ ​ដោយ​ផ្ចិតផ្ចង់​ ​ដល់​ភិក្ខុ​ទាំងឡាយ​ជា​ថេរៈ​ ​ចំណែកខាង​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​វិញ​ ​គេ​ប្រគេន​តែត្រឹម​បាយ​ចុងអង្ករ​ ​មាន​ទឹក​ជ្រក់​ ​ជា​គំរប់​ពីរ​ ​ជា​ភោជន​ប្រក្រតី​ ​ដែលគេ​ប្រារព្ធ​ហើយ​យ៉ាងណា​(​២​)​ ​។​ ​ពួក​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ទាំងនោះ​ ​ត្រឡប់​ពី​បិណ្ឌបាត​ ​ក្នុង​វេលា​ខាងក្រោយ​ភត្ត​ ​ហើយក៏​សួរ​ភិក្ខុ​ទាំងឡាយ​ ​ជា​ថេរៈ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ក្នុង​រោង​ភត្ត​របស់​លោក​ ​មាន​អ្វីខ្លះ​ ​មិន​មាន​អ្វីខ្លះ​។​ ​
​(​១​)​ ​ជា​ឈ្មោះ​សម្ល​ម្យ៉ាង​ ​ប្រែថា​ ​សម្ល​កាច់​បង់​នូវ​រស​ដ៏​ក្រៃលែង​ ​គឺជា​សម្ល​មានឱជារស​ឆ្ងាញ់​ជាង​ភោជន​ឯ​ទៀ​តៗ​ ​ដែលគេ​និយម​ក្នុង​ជាន់​នោះ​។​ ​(​២​)​ ​គេ​ប្រគេន​ ​ត្រឹមតែ​បាយ​ចុងអង្ករ​ ​គំរប់​ពី​នឹង​ទឹក​ជ្រក់​ ​ជា​ភោជន​ធម្មតា​ ​ដែលគេ​ធ្វើ​ខ្ជីខ្ជា​ឲ្យតែ​បាន​
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 636799783161294143
ទៅកាន់ទំព័រ៖