ព្រះត្រៃបិដក ភាគ ១០

 [​១៧៦​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​ដេរ​ចីវរ​ក្នុង​ទីវាល​ ​លំបាក​ដោយ​ត្រជាក់​ ​និង​ក្តៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​រោង​សម្រាប់​ដាក់​ឈើ​ស្តឹង​ ​បារាំង​សម្រាប់​ដាក់​ឈើ​ស្តឹង​។​ ​រោង​សម្រាប់​ដាក់​ឈើ​ស្តឹង​មាន​ទី​ដ៏​ទាប​។​ ​ទឹក​ក៏​លិច​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​ទី​ឲ្យ​ខ្ពស់​ឡើង​។​ ​ខឿន​ក៏​របេះ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ក​ពូន​ខឿន៣យ៉ាង​ ​គឺ​ខឿន​ឥដ្ឋ១​ ​ខឿន​ថ្ម១​ ​ខឿន​ឈើ១​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​លំបាក​នឹង​ឡើង​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ជណ្តើរ៣យ៉ាង​ ​គឺ​ ​ជណ្តើរ​ឥដ្ឋ១​ ​ជណ្តើរថ្ម១​ ​ជណ្តើរ​ឈើ១​។​ ​កាល​ភិក្ខុ​ទាំងឡាយ​ឡើង​ទៅ​ ​ក៏​ធ្លាក់​មកវិញ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​បង្កាន់ដៃ​។​
 [​១៧៧​]​ ​សម័យ​នោះ​ឯង​ ​កំទេច​ស្មៅ​ ​ជ្រុះ​ក្នុង​រោង​ឈើ​ស្តឹង​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​គាប​ដម្បូល​ ​ហើយ​បូក​ទាំង​ខាងក្នុង​ខាងក្រៅ​ ​ធ្វើឲ្យ​មាន​ពណ៌ស​ ​
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636799856713511089
ទៅកាន់ទំព័រ៖