ព្រះត្រៃបិដក ភាគ ១០
[១៨៧] សម័យនោះឯង មូសបៀតបៀនភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតមុង។
[១៨៨] សម័យនោះឯង ក្រុងវេសាលី ពួកជនបានចាត់ចែងភត្តដ៏ឧត្តម (ប្រគេនពួកភិក្ខុ)។ ពួកភិក្ខុ បានឆាន់ភោជនទាំងឡាយដ៏ឧត្តម មានកាយច្រើនទៅដោយទោស (រោគទល់) មានអាពាធច្រើន។ គ្រានោះឯង ជីវកកោមារភត្យ បានទៅក្រុងវេសាលី ដោយកិច្ចនីមួយ។ ជីវកកោមារភត្យ បានឃើញភិក្ខុទាំងឡាយ មានកាយច្រើនទៅដោយរោគ មានអាពាធច្រើន លុះបានឃើញហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះជីវកកោមារភត្យ អង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ភិក្ខុទាំងឡាយ មានកាយច្រើនទៅដោយទោស មានអាពាធច្រើន បពិត្រព្រះមានព្រះភាគដ៏ចំរើន ខ្ញុំព្រះអង្គសូមអង្វរ សូមព្រះអង្គ អនុញ្ញាតទីចង្ក្រម និងរោងភ្លើង ដល់ភិក្ខុទាំងឡាយ ជាការប្រពៃ កាលបើយ៉ាងនេះ ភិក្ខុទាំងឡាយ នឹងមិនសូវមានអាពាធ។ លំដាប់នោះ ព្រះមានព្រះភាគ
ID: 636799860019220165
ទៅកាន់ទំព័រ៖