ព្រះត្រៃបិដក ភាគ ១០

ទៅ​ ​ក៏​លំបាក​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ជណ្តើរ៣យ៉ាង​ ​គឺ​ជណ្តើរ​ឥដ្ឋ១​ ​ជណ្តើរថ្ម១​ ​ជណ្តើរ​ឈើ១​។​ ​ភិក្ខុ​ទាំងឡាយ​នាំគ្នា​ឡើង​ទៅ​ ​ក៏​ធ្លាក់ចុះ​មកវិញ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​បង្កាន់ដៃ​។​
 [​១៩២​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​កំពុង​ចង្ក្រម​ ​លើ​ទី​ចង្ក្រម​ ​ក៏​ធ្លាក់ចុះ​មក​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​បង្កាន់ដៃ​(​១​)​ ​ក្នុង​ទី​ចង្ក្រម​។​
 [​១៩៣​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​កំពុង​ចង្ក្រម​ក្នុង​ទីវាល​ ​ក៏​លំបាក​ដោយ​ត្រជាក់​ខ្លះ​ ​ក្តៅ​ខ្លះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​រោង​ចង្រ្កម​។​ ​កំទេច​ស្មៅ​ក៏​ជ្រុះ​មក​ ​ក្នុង​រោង​ចង្រ្កម​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​គាប​ដម្បូល​ ​ហើយ​បូក​ទាំង​ខាងក្នុង​ ​ខាងក្រៅ​ ​ធ្វើឲ្យ​មាន​ពណ៌ស​ ​ពណ៌ខ្មៅ​ ​បរិកម្ម​ដោយ​រង់​ ​ក្បាច់​ភ្ញីផ្កា​ ​ភ្ញី​វល្លិ៍​ ​ក្បាច់​ធ្មេញ​មករ​ ​ក្បាច់​មាន​ស្រទាប់៥​ ​ស្នួ​រ​ចីវរ​ ​និង​ខ្សែស្បៀង​។​
​(​១​)​ ​វត្ថុ​ដែល​បោះ​រាំង​ទី​ចង្ក្រម​ ​បង្ការ​កុំ​ឲ្យ​ធ្លាក់​ ​ហៅថា​បង្កាន់ដៃ​ ​ស្រុក​ខ្លះ​ហៅថា​ ​ដែរ​បៃ​ក៏​មាន​
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636799861013067009
ទៅកាន់ទំព័រ៖