ព្រះត្រៃបិដក ភាគ ១០

តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​ទី​ដី​ឲ្យ​ទាប​ជុំវិញ​(​១​)​ ​ប្រហោង​សម្រាប់​បង្ហុយផ្សែង​ ​របស់​រោង​ភ្លើង​ ​មិនទាន់​មាននៅ​ឡើយ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ប្រហោង​ ​សម្រាប់​បង្ហុយផ្សែង​។​
 [​១៩៥​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ធ្វើ​ចង្ក្រាន​កណ្តាល​រោង​ភ្លើង​តូច​។​ ​ទី​ឱកាស​សម្រាប់​ចេញចូល​មិន​មាន​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​រោង​ភ្លើង​តូច​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ធ្វើ​ចង្ក្រាន​ ​ក្នុង​ទី​ដ៏​សមគួរ​មួយ​ ​កាលបើ​រោង​ភ្លើង​ធំ​ ​ឲ្យ​ធ្វើ​ចង្ក្រាន​ ​ក្នុង​ទី​ពាក់កណ្តាល​ចុះ​។​ ​ភ្លើង​ក្នុង​រោង​ភ្លើង​ ​ក៏​ជះ​ចំហាយក្តៅ​មក​ត្រូវ​មុខ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​យក​ដី​មក​លាបមុខ​។​ ​ពួក​ភិក្ខុ​ ​ធ្វើ​ដី​ឲ្យ​ទទឹក​ដោយដៃ​ ​(​របស់​ខ្លួន​)​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ស្នូក​សម្រាប់​ដាក់​ដីស្អិត​។​ ​ដីស្អិត​ក៏​ធុំក្លិន​ស្អុយ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​អប់​ដោយ​គ្រឿងក្រអូប​។​
 [​១៩៦​]​ ​សម័យ​នោះ​ឯង​ ​ភ្លើង​ក្នុង​រោង​ភ្លើង​ក៏​ជះ​ចំហាយក្តៅ​មក​ត្រូវ​កាយ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ដងទឹក​ទុក​។​ ​ពួក​ភិក្ខុ​ ​ដងទឹក​ដោយ​ចាន​ខ្លះ​ ​ដោយ​បាត្រ​ខ្លះ​
​(​១​)​ ​ធ្វើ​ទី​ដី​ឲ្យ​ទាប​ ​ព័ទ្ធជុំវិញ​ជញ្ជាំង​ ​ដើម្បីនឹង​ទប់​ជើង​ជញ្ជាំង​។​
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 636799861819443131
ទៅកាន់ទំព័រ៖