ព្រះត្រៃបិដក ភាគ ១០
តថាគតអនុញ្ញាតឲ្យបិទបាំង ដោយកំពែង៣យ៉ាង គឺកំពែងឥដ្ឋ១ កំពែងថ្ម១ កំពែងឈើ១។ អណ្តូងសម្រាប់ដាក់ទឹកជ្រាំក៏មានភក់។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យក្រាលកម្រាល ៣យ៉ាងគឺ កម្រាលឥដ្ឋ១ កម្រាលថ្ម១ កម្រាលឈើ១។ ទឹកក៏ដក់នៅ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើប្រឡាយទឹក។
[២១០] សម័យនោះឯង ពួកភិក្ខុមានខ្លួនត្រជាក់ (ដោយដំណក់ទឹក)។ ពួកភិក្ខុក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើវត្ថុសម្រាប់ជូតទឹក (មានភ្លុកជាដើម) ឬនឹងជូតដោយកំណាត់សំពត់ ក៏បាន។
[២១១] សម័យនោះឯង មានឧបាសកម្នាក់ មានចំណង់នឹងធ្វើស្រះ ជាប្រយោជន៍ដល់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើស្រះបាន។ (វេលានោះ) ភ្លឺស្រះ ក៏របេះចេញ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើខឿន៣យ៉ាងគឺ ខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុនាំគ្នាឡើង ក៏លំបាក។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត
ID: 636799865584478479
ទៅកាន់ទំព័រ៖