ព្រះត្រៃបិដក ភាគ ១០
[២២២] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃត្រូវផ្កាប់បាត្រដល់វឌ្ឍលិច្ឆវិ គឺធ្វើមិនឲ្យសង្ឃសេពគប់រក។
[២២៣] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវផ្កាប់បាត្រ ដល់ឧបាសកប្រកបដោយអង្គ៨ប្រការ គឺឧបាសកព្យាយាម ដើម្បីនឹងមិនឲ្យភិក្ខុទាំងឡាយបានលាភ១ ព្យាយាម ដើម្បីនឹងមិនឲ្យភិក្ខុទាំងឡាយបានប្រយោជន៍១ ព្យាយាម ដើម្បីមិនឲ្យភិក្ខុទាំងឡាយបានទីលំនៅ១ ជេរប្រទេចពួកភិក្ខុ១ បំបែកពួកភិក្ខុឲ្យបែកចាកពួកភិក្ខុ១ ពោលតិះដៀលព្រះពុទ្ធ១ ពោលតិះដៀលព្រះធម៌១ ពោលតិះដៀលព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យផ្កាប់បាត្រ ដល់ឧបាសក ដែលប្រកបដោយអង្គ៨ប្រការនេះឯង។
[២២៤] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវផ្កាប់បាត្រយ៉ាងនេះ។ ភិក្ខុដែលឈ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) វឌ្ឍលិច្ឆវិ (ឧបាសក) ចោទព្រះទព្វមល្លបុត្រមានអាយុ ដោយសីលវិបត្តិ មិនមានមូល បើកម្មមានកាលគួរ ដល់សង្ឃហើយ
ID: 636799868743149145
ទៅកាន់ទំព័រ៖