ព្រះត្រៃបិដក ភាគ ១០
[២២៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវផ្ងារបាត្រយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវវឌ្ឍលិច្ឆវិនោះ ចូលទៅរកសង្ឃ ធ្វើសំពត់បង់ក ឆៀងស្មាម្ខាង សំពះបាទាភិក្ខុទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង និយាយយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន សង្ឃបានផ្កាប់បាត្រ ដល់ខ្ញុំហើយ សង្ឃលែងរាប់អានខ្ញុំហើយ បពិត្រព្រះសង្ឃដ៏ចំរើន (ឥឡូវ) ខ្ញុំបានប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកទោស ខ្ញុំមកសូមឲ្យព្រះសង្ឃ ផ្ងារបាត្រឡើងវិញ។ វឌ្ឍលិច្ឆវិនោះ ត្រូវសូមជាគំរប់ពីរដងផង ជាគំរប់បីដងផង។
[២២៨] ភិក្ខុដែលឈ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃបានផ្កាប់បាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើមិនឲ្យសង្ឃរាប់អាន។ វឌ្ឍលិច្ឆវិនោះ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួនចេញចាកទោស មកសូមឲ្យសង្ឃផ្ងារបាត្រឡើងវិញ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីផ្ងារបាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើឲ្យសង្ឃរាប់រកឡើងវិញ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ សង្ឃបានផ្កាប់បាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើមិនឲ្យសង្ឃរាប់រក។ (ឥឡូវនេះ) វឌ្ឍលិច្ឆវិនោះ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា
ID: 636799869990290477
ទៅកាន់ទំព័រ៖