ព្រះត្រៃបិដក ភាគ ១០
រលាស់ខ្លួនចេញចាកទោស មកសូមឲ្យសង្ឃផ្ងារបាត្រឡើងវិញ។ សង្ឃក៏ផ្ងារបាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើឲ្យសង្ឃរាប់អានឡើងវិញ។ ការផ្ងារបាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើឲ្យសង្ឃរាប់អានឡើងវិញ គួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះត្រូវស្ងៀម មិនគួរដល់លោកមានអាយុអង្គណា លោកមានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានផ្ងារបាត្រ ដល់វឌ្ឍលិច្ឆវិ គឺធ្វើឲ្យសង្ឃរាប់រកវិញហើយ ការផ្ងារបាត្រនោះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[២២៩] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងវេសាលី គួរដល់ពុទ្ធអធ្យាស្រ័យ ហើយទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងភគ្គជនបទ យាងទៅតាមលំដាប់ ក៏បានទៅដល់ភគ្គជនបទនោះ។ ឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភេសកឡាវ័ន
(១) ជាទីឲ្យអភ័យ ដល់សត្វម្រឹគ ទៀបក្រុងសុំសុមារគិរៈ ក្នុងភគ្គជនបទនោះ។
[២៣០] សម័យនោះឯង ពោធិរាជកុមារ ចាត់ការកសាងប្រាសាទ ឈ្មោះកោកនុទ
(២) ទើបតែនឹងហើយថ្មីៗ ដែលសមណៈ និងព្រាហ្មណ៍
(១) ព្រៃឈើហិង្គុ ឬព្រៃនៃយក្ខិនី ឈ្មោះភេសកឡា នៅរក្សាគ្រប់គ្រង។ (២) បានជាឈ្មោះថា កោកនុទ ព្រោះប្រាសាទនោះ មានការរចនា មានលំអដូចផ្កាឈូកក្រហម។
ID: 636799870619776482
ទៅកាន់ទំព័រ៖