ព្រះត្រៃបិដក ភាគ ១០

សញ្ជិ​កា​បុត្ត​មាណព​មក​ថា​ ​ម្នាល​សញ្ជិ​កា​បុត្ត​ ​សំឡាញ់​ ​អ្នក​ចូរ​មក​ ​អ្នក​ចូរ​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាប​ថ្វាយបង្គំ​ទូល​ភត្តកាល​ ​ដល់​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលគួរ​ហើយ​ ​ភត្ត​ក៏​សម្រេច​ហើយ​។​ ​សញ្ជិ​កា​បុត្ត​មាណព​ ​ទទួល​ព្រះបន្ទូល​ ​របស់​ពោធិ​រាជកុមារ​ថា​ ​ព្រះករុណា​វិសេស​ ​ហើយក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ទូល​ភត្តកាល​ ​ដល់​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលគួរ​ហើយ​ ​ភត្ត​ក៏​សម្រេច​ហើយ​។​
 [​២៣២​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្លៀក​ស្បង់​ ​ទ្រង់​បាត្រ​ ​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​និវេសន​ស្ថាន​ ​របស់​ពោធិ​រាជកុមារ​។​ ​សម័យ​នោះ​ឯង​ ​ពោធិ​រាជកុមារ​ ​ឈរ​នៅ​ខាងក្រៅ​ខ្លោងទ្វារ​ ​រង់ចាំ​ព្រះមានព្រះភាគ​។​ ​ពោធិ​រាជកុមារ​ ​បានឃើញ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​យាង​មក​អំពី​ចំ​ងាយ​លិមៗ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ក្រោក​ទៅ​ទទួល​ក្នុង​ទីនោះ​ ​ហើយ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​និមន្ត​ព្រះអង្គ​ ​ឲ្យ​ស្តេច​យាង​ទៅខាងមុខ​ ​ហើយ​ចូល​ទៅកាន់​កោ​កនុទ​ប្រាសាទ​។​ ​វេលា​នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ឈប់​អាស្រ័យ​នៅ​កាំជណ្តើរ​ជាន់​ខាងក្រោម​បំផុត​។​ ​លំដាប់នោះ​ ​ពោធិ​រាជកុមារ​ ​ក្រាប​ថ្វាយបង្គំ​ ​ទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​ជាន់​សំពត់​
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636799871448903905
ទៅកាន់ទំព័រ៖