ព្រះត្រៃបិដក ភាគ ១០

ដ៏​ឆ្ងាញ់​ពី​សារ​ ​ថ្វាយ​ដោយ​ព្រះហស្ត​ព្រះអង្គ​ឯង​ ​ចំពោះ​ព្រះភិក្ខុ​សង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ ​ត្រាតែ​ដល់​ទ្រង់​ហាមឃាត់​ ​លុះ​កំណត់​ជ្រាប​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សោយ​ស្រេច​ ​លែង​លូក​ព្រះហស្ត​ ​ទៅ​ក្នុង​បាត្រ​ហើយ​ ​ក៏​គង់​ក្នុង​ទីសម​គួរ​។​ ​លុះ​ពោធិ​រាជកុមារ​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ ​ពន្យល់​ឲ្យ​យល់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ហើយ​ទ្រង់​ក្រោក​ចាក​អាសនៈ​ ​ស្តេច​ចេញទៅ​។​
 ​[​២៣៣​]​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​ក្នុង​ពេលនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ជាន់​កម្រាល​សំពត់​ទេ​ ​ភិក្ខុ​ណា​ជាន់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២៣៤​]​ ​សម័យ​នោះ​ឯង​ ​មាន​ស្រី​ម្នាក់​ ​សម្រាលកូន​រួចហើយ​ ​និមន្ត​ភិក្ខុ​ទាំងឡាយ​ ​ហើយ​ក្រាល​សំពត់​ ​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​ទាំងឡាយ​ដ៏​ចំរើន​ ​សូម​លោក​ទាំងឡាយ​ ​ជាន់​សំពត់​ចុះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​មាន​សេចក្តី​រង្កៀស​ ​មិន​ហ៊ាន​ជាន់​។​ ​ស្រី​នោះ​និយាយ​ថា​ ​បពិត្រ​លោក​ទាំងឡាយ​ដ៏​ចំរើន​ ​សូម​លោក​ទាំងឡាយ​ ​ជាន់​សំពត់​ ​ដើម្បី​ប្រយោជន៍​ជាម​ង្គល​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​នៅតែ​រង្កៀស​ ​មិន​ហ៊ាន​ជាន់​សំពត់​ ​(​ទៀត​)​។​ ​លំដាប់នោះ​ ​ស្រី​នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​លោកម្ចាស់​
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 636799872021196638
ទៅកាន់ទំព័រ៖