ព្រះត្រៃបិដក ភាគ ១០

ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ពន្យល់​នាង​វិ​សា​ខា​មិគា​រមាតា​ ​ឲ្យ​យល់​ ​(​ប្រយោជន៍​)​ ​ដោយ​ធម្មី​កថា​។​បេ​។​ ​ធ្វើ​ប្រទក្សិណ​ ​រួច​ចៀសចេញ​ទៅ​។​
 [​២៣៩​]​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ផ្លិត៤ជ្រុង​ ​និង​ផ្លិត​មូល​ ​(​ស្លឹកត្នោត​)​។​
 [​២៤០​]​ ​សម័យ​នោះ​ឯង​ ​ផ្លិត​សម្រាប់​បក់មូស​ ​កើតឡើង​ដល់​សង្ឃ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ផ្លិត​សម្រាប់​បក់មូស​។​ ​(​សម័យ​ខាងក្រោយ​មក​)​ ​ផ្លិត​ដែលគេ​ធ្វើ​ដោយ​រោម​ចាមរី​ ​កើតឡើង​ ​(​ដល់​សង្ឃ​)​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ប្រើប្រាស់​ផ្លិត​ ​ដែលគេ​ធ្វើ​ដោយ​រោម​ចាមរី​ទេ​ ​ភិក្ខុ​ណា​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ផ្លិត៣យ៉ាង​ ​គឺ​ ​ផ្លិត​ដែលគេ​ធ្វើ​ដោយ​សម្បកឈើ១​ ​ផ្លិត​ដែលគេ​ក្រង​ដោ​យស្បូវភ្លំាង១​ ​ផ្លិត​ដែលគេ​ធ្វើ​ដោយ​រោម​កន្ទុយក្ងោក១​។​ ​
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 636799885813005485
ទៅកាន់ទំព័រ៖