ព្រះត្រៃបិដក ភាគ ១០
[២៥២] សម័យនោះឯង ភិក្ខុ១រូប មានជម្ងឺ តែវៀរលែងឈើច្រត់ ចេញ ក៏មិនអាចនឹងដើរទៅមក បើវៀរលែងសង្រែកចេញ ក៏មិនអាចនឹងនាំយកបាត្រទៅបាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យសង្ឃឲ្យទណ្ឌសិក្កាសម្មតិ ដល់ភិក្ខុមានជម្ងឺ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ភិក្ខុដែលមានជម្ងឺនោះ ត្រូវចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទានៃភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលី ពោលពាក្យយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំមានជម្ងឺ តែវៀរលែងឈើច្រត់ចេញ ក៏មិនអាចនឹងដើរទៅមក តែវៀរលែងសង្រែកចេញ ក៏មិនអាចនឹងនាំយកបាត្រទៅបាន បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំមកសូមទណ្ឌសិក្កាសម្មតិនឹងសង្ឃ។ ភិក្ខុនោះ គប្បីសូម ជាគំរប់ពីរដងផង គប្បីសូម ជាគំរប់បីដងផង។
[២៥៣] ភិក្ខុដែលឈ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះនេះ មានជម្ងឺ តែវៀរលែងឈើច្រត់ចេញ ក៏មិនអាចនឹងដើរទៅមក វៀរលែងតែសង្រែកចេញ ក៏មិនអាចនឹងនាំយកបាត្រទៅបាន (ឥឡូវនេះ) ភិក្ខុនោះ
ID: 636799888109876858
ទៅកាន់ទំព័រ៖