ព្រះត្រៃបិដក ភាគ ១០
[២៥៦] សម័យនោះឯង ភិក្ខុ១រូបមានក្រចកវែង ដើរទៅបិណ្ឌបាត។ ស្រីម្នាក់ឃើញហើយ និយាយនឹងភិក្ខុនោះដូច្នេះថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់និមន្តមកសេពមេថុនធម្ម (នឹងខ្ញុំចុះ)។ ភិក្ខុនោះឃាត់ថា នែប្អូនស្រី កុំឡើយ ការនុ៎ះ មិនគួរទេ។ ស្រីនោះ និយាយទៀតថា បពិត្រលោកដ៏ចំរើន បើលោកម្ចាស់មិនសេពទេ ខ្ញុំនឹងខ្វារក្រចៅខ្លួន ដោយក្រចករបស់ខ្លួន ហើយនឹងស្រែកឥឡូវនេះថា ភិក្ខុនេះ ធ្វើវិប្បការនឹងខ្ញុំ។ ភិក្ខុនោះ ក៏បណ្តោយថា ប្អូនស្រី នាងឯងចូរដឹងចុះ។ ទើបស្រីនោះ ខ្វារក្រចៅរាងកាយ ដោយក្រចករបស់ខ្លួន ហើយស្រែកថា ភិក្ខុនេះធ្វើវិប្បការនឹងខ្ញុំ។ មនុស្សទាំងឡាយ ក៏ស្ទុះទៅចាប់ភិក្ខុនោះ។ មនុស្សទាំងអម្បាលនោះ បានឃើញស្បែក និងឈាមក្នុងក្រចកស្រីនោះ លុះឃើញហើយ ក៏ជឿជាក់ថា ភិក្ខុនេះ មិនបានធ្វើកម្មនេះ ដល់ស្រីនេះទេ ហើយក៏លែងភិក្ខុនោះទៅ។ ទើបភិក្ខុនោះ ទៅកាន់អារាមប្រាប់ដំណើរនុ៎ះ ដល់ភិក្ខុផងគ្នា។ ភិក្ខុទាំងឡាយសួរថា ម្នាលលោកមានអាយុ ចុះលោកទុកក្រចកវែងឬ។ ភិក្ខុនោះប្រាប់ថា អើអាវុសោ។ ពួកភិក្ខុណា មានសេចក្តីប្រាថ្នាតិច។បេ។ ពួកភិក្ខុនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនសមបើ
ID: 636799889555329533
ទៅកាន់ទំព័រ៖