ព្រះត្រៃបិដក ភាគ ១០
ដូចក្បាលពស់ទឹក កាយពន្ធដូចខ្សែរឹតសំភោរ និងកាយពន្ធ មានសណ្ឋានដូចសង្វារទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតកាយពន្ធពីរយ៉ាង គឺកាយពន្ធធ្វើជាផ្ទាំង១ កាយពន្ធមានសណ្ឋានដូចពោះវៀនជ្រូក១។បេ។ លុះដល់កាយពន្ធ មានជាយរេច។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជាយកាយពន្ធ មានសណ្ឋានដូចខ្សែរឹតសំភោរ និងជាយកាយពន្ធ មានសណ្ឋានដូចសង្វារ។ (ក្រោយមកទៀត) រិមកាយពន្ធក៏រេច។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ដេរ លិន និដេរឲ្យមានអាការដូចកួផ្លែស្កួយ។ (យូរមកទៀត) ចុងអន្ទាក់កាយពន្ធក៏រេច។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតក្រវិលកាយពន្ធ។
[២៧៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់ក្រវិលកាយពន្ធខ្ពស់ និងទាប (មិនរាបសា) គឺធ្វើដោយមាសខ្លះ ប្រាក់ខ្លះ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកគ្រហស្ថ អ្នកបរិភោគកាម។បេ។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់ក្រវិលកាយពន្ធខ្ពស់ និងទាបទេ ភិក្ខុណាប្រើប្រាស់
ID: 636799893377708161
ទៅកាន់ទំព័រ៖