ព្រះត្រៃបិដក ភាគ ១០

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឡេវ​ ​ដែល​ធ្វើ​ដោយ​ឆ្អឹង​ ​ដោយ​ភ្លុក​ ​ដោយ​ស្នែង​ ​ដោយ​ប​បុះ​ ​ដោយ​ឫស្សី​ ​ដោយ​ឈើ​ ​ដោយ​ជ័រឈើ​ ​ដោយ​ផ្លែឈើ​ ​ដោយ​លោហជាតិ​ ​ដោយគូ​ថ​ស័ង្ខ​ ​ដោយ​សូត្រ​ ​ឬ​អំបោះ​។​
 [​២៧៨​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ដេរ​ភ្ជាប់​ឡេវ​ ​និង​អន្ទាក់​ក្នុង​ផ្ទៃ​ចីវរ​។​ ​ចីវរ​ក៏​គ្រាំគ្រា​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ទ្រនាប់​ឡេវ​ ​និង​ទ្រនាប់​អន្ទាក់​ឡេវ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ដេរ​ភ្ជាប់​ទ្រនាប់​ឡេវ​ ​និង​ទ្រនាប់​អន្ទាក់​ឡេវ​ក្នុង​ទីបំផុត​ ​(​ចីវរ​)​។​ ​មុំ​ចីវរ​ក៏​របើក​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ដេរ​ភ្ជាប់​ទ្រនាប់​ឡេវ​ក្នុង​ទីបំផុត​ចីវរ​ ​ដេរ​ទ្រនាប់​អន្ទាក់​ ​បន្ថយ​ចូល​មក​ខាងក្នុង​ត្រឹម៧ធ្នាប់​ ​ឬ៨ធ្នាប់​។​
 [​២៧៩​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ស្លៀក​ស្បង់​ ​ដូច​សំលៀក​របស់​គ្រហស្ថ​ ​គឺ​ស្លៀក​ឲ្យ​ស្លុយ​មុខ​ ​ដូច​ប្រមោយដំរី​ ​(​ដូច​សំលៀក​មនុស្ស​ស្រី​ក្នុង​ចោ​ឡក​ប្រទេស​)​ ​ស្លៀក​មាន​សណ្ឋាន​ដូច​កន្ទុយត្រី​(​១​)
​(​១​)​ ​ស្លៀក​លយ​ជាយ​
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 636799894219276296
ទៅកាន់ទំព័រ៖