ព្រះត្រៃបិដក ភាគ ១០

 [​២៨៨​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ឡើងដើមឈើ​ ​ឆ្លង​ពីដើម​ឈើ​មួយ​ ​ទៅ​ដើមឈើ​មួយ​។​ ​ពួក​មនុស្ស​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូច​ពួក​ស្វា​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ឡើងដើមឈើ​ទេ​ ​ភិក្ខុ​ណា​ឡើង​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​[​២៨៩​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​ដើរសំដៅទៅ​ក្រុង​សាវត្ថី​ ​ក្នុង​កោសល​ជនបទ​ ​ក៏​មាន​ដំរី​ដេញ​ព្រេច​ ​ពាក់កណ្តាល​ផ្លូវ​។​ ​ទើប​ភិក្ខុ​នោះ​ស្ទុះ​ចូល​ទៅ​រក​ដើមឈើ​ ​ក៏​មាន​សេចក្តី​រង្កៀស​ ​មិន​ហ៊ាន​ឡើងដើមឈើ​។​ ​ដំរី​នោះ​ ​ក៏​ហួស​ទៅ​ទី​ដទៃ​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​នោះ​ទៅដល់​ក្រុង​សាវត្ថី​ ​ប្រាប់​ដំណើរ​នុ៎ះ​ ​ដល់​ពួក​ភិក្ខុ​ផងគ្នា​។​ ​ពួក​ភិក្ខុ​ ​ក៏​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មាន​កិច្ច​គួរ​ធ្វើ​ ​តថាគត​អនុញ្ញាត​ឲ្យ​ឡើងដើមឈើ​បាន​ត្រឹម​មួយ​ជួរ​បុរស​ ​បើ​មាន​អន្តរាយ​(​១​)​ ​ឲ្យ​ឡើង​កំណត់​ត្រឹមណា​ក៏បាន​។​
​(​១​)​ ​អដ្ឋកថា​ ​ពន្យល់​ថា​ ​ភិក្ខុ​ឃើញ​ម្រឹគ​សាហាវ​ជាដើម​ក្តី​ ​វង្វេងផ្លូវ​ ​ហើយ​ប្រាថ្នា​នឹង​រមិលមើល​ទិស​ក្តី​ ​ឃើញ​ភ្លើង​ឆេះ​ក្តី​ ​ឃើញ​ទឹកជន់​ ​កំពុង​ហូរ​មក​ក្តី​ ​ហើយ​ឡើងដើមឈើ​ខ្ពស់​ហួសប្រមាណ​ ​ព្រោះ​អន្តរាយ​ ​ដូច្នេះ​បាន​។​
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 636799897821672341
ទៅកាន់ទំព័រ៖