ព្រះត្រៃបិដក ភាគ ១០

ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឆ្នាំង​សម្រាប់​រង​បស្សាវៈ​។​ ​ពួក​ភិក្ខុ​លំបាក​នឹង​អង្គុយ​បន្ទោបង់​បស្សាវៈ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ទ្រនាប់ជើង​សម្រាប់​បន្ទោបង់​បស្សាវៈ​។​ ​ទ្រនាប់ជើង​សម្រាប់​បន្ទោបង់​បស្សាវៈ​ ​នៅ​ទីវាល​ ​មិន​បិទបាំង​។​ ​ពួក​ភិក្ខុ​អៀន​នឹង​បន្ទោបង់​បស្សាវៈ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​បិទបាំង​ដោយ​កំពែង​ ​៣យ៉ាង​ ​គឺ​កំពែងឥដ្ឋ១​ ​កំពែង​ថ្ម១​ ​កំពែង​ឈើ១​។​ ​ឆ្នាំង​សម្រាប់​រង​បស្សាវៈ​ ​មិនទាន់​មាន​គ្រប​ ​ក៏​ធុំក្លិន​ស្អុយ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​គម្រប​។​
 [​៣០០​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​បន្ទោបង់​វច្ចៈ​ ​ក្នុង​ទី​ពីសពាស​ ​ក្នុង​អារាម​។​ ​អារាម​ក៏​មិន​ស្អាត​។​បេ​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​បន្ទោបង់​វច្ចៈ​ ​តែ​ក្នុង​កន្លែង​មួយ​។​ ​អារាម​ក៏​ធុំក្លិន​ស្អុយ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​រណ្តៅ​វច្ចៈ​។​ ​មាត់​រណ្តៅ​វច្ចៈ​ ​ក៏​បាក់​រលុះ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ភិក្ខុ​ក​ខឿន​ ​៣យ៉ាង​ ​គឺ​ខឿន​ឥដ្ឋ១​ ​ខឿន​ថ្ម១​ ​ខឿន​ឈើ១​។​ ​រណ្តៅ​វច្ចៈ​ ​មាន​ទី​ដី​ទាប​។​ ​ទឹក​ក៏​លិច​កន្លែង​នោះ​។​បេ​។​ ​
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636799922292151973
ទៅកាន់ទំព័រ៖