ព្រះត្រៃបិដក ភាគ ១០

ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​តាំង​ ​ដែលគេ​បង្ខាំ​ជើង​ជាប់នឹង​មេ​តាំង​។​
 [​៣២១​]​ ​សម័យ​នោះ​ឯង​ ​គ្រែ​មាន​ជើង​ដូច​ជើង​ក្តាម​(​១​)​ ​ដែលគេ​ចោល​ក្នុង​ព្រៃស្មសាន​ ​កើតឡើង​ដល់​សង្ឃ​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​គ្រែ​មាន​ជើង​ដូច​ជើង​ក្តាម​។​ ​(​តមកទៀត​)​ ​តាំង​មាន​ជើង​ដូច​ជើង​ក្តាម​(​២​)​ ​កើតឡើង​(​ដល់​សង្ឃ​)​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​តាំង​មាន​ជើង​ដូច​ជើង​ក្តាម​។​
 [​៣២២​]​ ​សម័យ​នោះ​ឯង​ ​គ្រែ​មាន​ជើង​ទល់នឹង​មេ​ ​ឬ​គ្រែ​ដែលគេ​បញ្ចូល​ជើង​ ​ទៅ​ក្នុង​ដំណាប់​មេ​ ​ដែលគេ​ចោល​ក្នុង​ព្រៃស្មសាន​ ​កើតឡើង​ដល់​សង្ឃ​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​គ្រែ​មាន​ជើង​ទល់នឹង​មេ​ ​ឬ​គ្រែ​ដែលគេ​បញ្ចូល​ជើង​ ​ទៅ​ក្នុង​ដំណាប់​មេ​។​ ​(​តមកទៀត​)​ ​តាំង​មាន​ជើង​ទល់នឹង​មេ​ ​ឬ​តាំង​ដែលគេ​បញ្ចូល​ជើង​ ​ទៅ​ក្នុង​ដំណាប់​មេ
​(​១​)​ ​គ្រែ​ដែល​មាន​ជើង​ដូច​ជើងសេះ​ ​ជើង​ពពែ​ ​ជើង​ក្តាម​ជាដើម​ ​ឯ​តាំង​ ​ក៏​មាន​ជើង​ដូច​ជើង​គ្រែ​ដែរ​ ​។​
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 636799944380635362
ទៅកាន់ទំព័រ៖