ព្រះត្រៃបិដក ភាគ ១០

 [​១៦​]​ ​សម័យ​នោះ​ឯង​ ​គ​គ្គ​ភិក្ខុ​ ​ជា​ភិក្ខុ​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ប្រែប្រួល​។​ ​ភិក្ខុ​ឆ្កួត​ ​ដែល​មានចិត្ត​វិបល្លាស​ ​ប្រែប្រួល​ហើយ​នោះ​ ​រមែងតែ​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម​ល្មើស​ ​នូវ​កិច្ច​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​។​ ​ភិក្ខុ​ទាំងឡាយ​ ​ចោទ​គ​គ្គ​ភិក្ខុ​ ​ដោយ​អាបត្តិ​ ​ព្រោះតែ​លោក​ជា​ភិក្ខុ​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ប្រែប្រួល​ ​បាន​ប្រព្រឹត្ត​អនាចារ​ថា​ ​លោក​ដ៏​មាន​អាយុ​ ​ចូរ​រលឹក​មើលចុះ​ ​លោក​ជា​អ្នក​ត្រូវអាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ហើយ​។​ ​គ​គ្គ​ភិក្ខុ​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ខ្ញុំ​ជា​មនុស្ស​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ប្រែប្រួល​ ​កាល​ខ្ញុំ​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ ​ប្រែប្រួល​ហើយ​នោះ​ ​ក៏បាន​ប្រព្រឹត្ត​អនាចារ​ ​បាន​ពោល​ ​និង​ព្យាយាម​ល្មើស​ ​នូវ​កិច្ច​មិនមែន​ជា​របស់​សមណៈ​ជាច្រើន​ ​ខ្ញុំ​រលឹក​មិនឃើញ​ ​នូវ​អំពើនោះ​ថា​ ​អំពើ​នេះ​ ​អាត្មាអញ​ ​បាន​ធ្វើ​ដោយ​សេចក្តី​វង្វេង​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​នៅតែ​ពោល​ចោទ​គ​គ្គ​ភិក្ខុ​នោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​លោក​ដ៏​មាន​អាយុ​ ​ចូរ​រលឹក​មើលចុះ​ ​លោក​ជា​អ្នក​ត្រូវអាបត្តិ​ ​មាន​សភាព​យ៉ាងនេះ​ហើយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​ទាំងឡាយ​ ​មិនសមបើ​នឹង​ចោទ​គ​គ្គ​ភិក្ខុ​ ​ដោយ​អាបត្តិ​ ​ព្រោះតែ​លោក​ ​ជា​ភិក្ខុ​ឆ្កួត​ ​មានចិត្ត​វិបល្លាស​ប្រែប្រួល​ ​បាន​ប្រព្រឹត្ត​អនាចារ​ថា​ ​លោក​ដ៏​មាន​អាយុ​ ​ចូរ​រលឹក​មើលចុះ​ ​លោក​ជា​អ្នក​ត្រូវ​
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636799787106969822
ទៅកាន់ទំព័រ៖