ព្រះត្រៃបិដក ភាគ ១០

។​បេ​។​ ​ដូច​ពួក​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​។​បេ​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ប្រើប្រាស់​ទ្រនាប់​គ្រែ​ខ្ពស់​ទេ​ ​ភិក្ខុ​ណា​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ទ្រនាប់​គ្រែ​យ៉ាង​ខ្ពស់​ត្រឹម៨ធ្នាប់​។​
 [​៣២៧​]​ ​សម័យ​នោះ​ឯង​ ​អម្បោះ​កើតឡើង​ដល់​សង្ឃ​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​យក​អម្បោះ​ចង​ប្រទាក់​គ្រែ​។​ ​ភិក្ខុ​ចង​ប្រទាក់​រាង​គ្រែ​ ​(​ទាំងនោះ​)​ ​ក៏​អស់​អម្បោះ​ប្រើ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ចោះ​ត្រង់​រាង​គ្រែ​ ​ហើយ​ចង​ឆ្វាក់​ ​ជា​ក្រឡាចត្រង្គ​។​ ​(​តមកទៀត​)​ ​កំណាត់សំពត់​ ​ក៏​កើតឡើង​ ​(​ដល់​សង្ឃ​)​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​ទ្រនាប់​។​ ​(​តមកទៀត​)​ ​គ្រឿង​សេនាសនៈ​ ​ដែល​ញាត់​ដោយ​ប៉ុយ​ ​ក៏​កើតឡើង​ ​(​ដល់​សង្ឃ​)​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ជជុះ​ចេញ​ ​ហើយ​ធ្វើជា​ខ្នើយ​បាន​ ​ឯ​ប៉ុយ​មាន៣យ៉ាង​ ​គឺ​ប៉ុយ​ដើមឈើ១​ ​ប៉ុយ​វល្លិ១​ ​ប៉ុយ​ស្មៅ១​។​
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 636799946118444759
ទៅកាន់ទំព័រ៖