ព្រះត្រៃបិដក ភាគ ១០

ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​ជញ្ជាំង​តឿ​។​ ​ពួក​មនុស្ស​ ​ក៏​នៅតែ​អើតមើល​ពី​ខាងលើ​ជញ្ជាំង​តឿ​ទៀត​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​បន្ទប់៣យ៉ាង​ ​គឺ​បន្ទប់​មាន​ជ្រុង​បួន១​ ​បន្ទប់​មាន​បណ្តោយ​វែង១​ ​បន្ទប់​មា​នដ​ម្បូល​ខ្ពស់១​។​
 [​៣៣៩​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ធ្វើ​បន្ទប់​ត្រង់​កណ្តាល​វិហារ​តូច​។​ ​ទី​ឧបចារៈ​មិន​មាន​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​បន្ទប់​ក្នុង​ទីសម​គួរ​ ​ក្នុង​វិហារ​តូច​ ​ឲ្យ​ធ្វើ​បន្ទប់​ត្រង់​កណ្តាល​វិហារធំ​បាន​។​
 ​[​៣៤០​]​ ​សម័យ​នោះ​ឯង​ ​ជើង​ជញ្ជាំង​វិហារ​ ​ក៏​ពុក​ផុយ​ទៅ​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​ទ្រនាប់ជើង​ជញ្ជាំង​។​ ​ភ្លៀង​ក៏​សាច​មក​ត្រូវ​ជញ្ជាំង​វិហារ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​ប្រដឹស​សម្រាប់​ការពារ​ភ្លៀង​ ​ហើយ​លាប​ដីស្អិត​(​១​)​ ​។​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ឲ្យ​យក​ដីស្អិត​លាយ​ជាមួយនឹង​អាចម៍គោ​ ​និង​ផេះ​ ​ហើយ​លាប​ប្រដឹស​នោះ​។​
ថយ | ទំព័រទី ២៨០ | បន្ទាប់
ID: 636799948758265748
ទៅកាន់ទំព័រ៖