ព្រះត្រៃបិដក ភាគ ១០

តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​ជណ្តើរ៣យ៉ាង​ ​គឺ​ជណ្តើរ​ឥដ្ឋ១​ ​ជណ្តើរថ្ម១​ ​ជណ្តើរ​ឈើ១​។​ ​ពួក​ភិក្ខុ​ឡើង​តាម​ជណ្តើរ​នោះ​ ​ក៏​ធ្លាក់​មកវិញ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​បង្កាន់ដៃ​ឡើង​។​ ​កំទេច​ស្មៅ​ ​ក៏​ធ្លាក់​រោយរាយ​ចុះ​មក​ ​ក្នុង​ឧបដ្ឋានសាលា​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​គាប​ដម្បូល​ហើយ​លាប​ ​ទាំង​ខាងក្នុង​ ​ខាងក្រៅ​ ​ហើយ​បរិកម្ម​ឲ្យ​មាន​ពណ៌ស​ ​ពណ៌ខ្មៅ​ ​ពណ៌​រង់​ ​គូរគំនូរ​ភ្ញីផ្កា​ ​គំនូរ​ភ្ញីវល្លិ​ ​ក្បាច់​ធ្មេញ​មករ​ ​ក្បាច់​មាន​ស្រទាប់៥​ ​ស្នួ​រ​ចីវរ​ ​និង​ខ្សែស្បៀង​។​
 [​៣៤៦​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ហាល​ចីវរ​លើ​ដី​ក្នុង​ទីវាល​។​ ​ចីវរ​ក៏​ប្រឡាក់​អាចម៍ដី​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​ស្នួ​រ​ចីវរ​ ​និង​ខ្សែស្បៀង​ក្នុង​ទីវាល​។​បេ​។​ ​ទឹក​សម្រាប់​ឆាន់​ក៏​ក្តៅ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​រោង​សម្រាប់​ដាក់​ទឹក​ឆាន់​ ​និង​បារាំង​សម្រាប់​ដាក់​ទឹក​ឆាន់​។​ ​រោង​សម្រាប់​ដាក់​ទឹក​ឆាន់​នោះ​ ​ក៏​មាន​ទី​ទាប​។​ ​ទឹក​ក៏​លិច​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​ទី​ឲ្យ​ខ្ពស់​ឡើង​។​ ​ខឿន​រោង​នោះ​ ​ក៏​រលំ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ក​ខឿន៣យ៉ាង​ ​គឺ​ខឿន​
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 636799949998656694
ទៅកាន់ទំព័រ៖