ព្រះត្រៃបិដក ភាគ ១០

ខ្សែ​ទាញ​ ​និង​ខ្សែ​ទាញ​។​ ​កំទេច​ស្មៅ​ ​ក៏​ធ្លាក់​រោយរាយ​ចុះ​មក​ ​ក្នុង​រោង​ភ្លើង​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​គាប​ដម្បូល​ ​ហើយ​ធ្វើ​ប្រដឹស​ ​លាប​ទាំង​ខាងក្នុង​ ​ខាងក្រៅ​ ​ធ្វើឲ្យ​មាន​ពណ៌ស​ ​ពណ៌ខ្មៅ​ ​លាប​ដោយ​រង្គ​ ​ធ្វើជា​ក្បាច់​ភ្ញីផ្កា​ ​ក្បាច់​ភ្ញីវល្លិ​ ​ក្បាច់​ធ្មេញ​មករ​ ​ក្បាច់​មាន​ស្រទាប់៥​ ​ស្នួ​រ​ចីវរ​ ​និង​ខ្សែស្បៀង​។​ ​អារាម​ ​នៅ​មិនទាន់​មាន​របង​។​ ​ពួក​សត្វ​ពពែ​ ​និង​សត្វ​ចិញ្ចឹម​ ​(​ឯ​ទៀ​តៗ​)​ ​តែង​ចូល​ទៅ​បៀតបៀន​ដំណាំ​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​បិទបាំង​របង៣យ៉ាង​ ​គឺ​របង​ឫស្សី១​ ​របង​បន្លា១​ ​និង​ស្នាមភ្លោះ១​។​ ​ខ្លោងទ្វារ​នៅ​មិនទាន់​មាន​។​ ​ពួក​សត្វ​ពពែ​ ​និង​សត្វ​ចិញ្ចឹម​ ​(​ឯ​ទៀ​តៗ​)​ ​នៅតែ​ចូល​ទៅ​បៀតបៀន​ដំណាំ​បាន​ដដែល​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ខ្លោងទ្វារ​ ​ទ្វារ​គាប​បន្លា​(​១​)​ ​សន្ទះទ្វារ​ទាំងគូ​ ​របង​សសរ​ ​និង​ទ្វារ​ជើងគុល​។​ ​កំទេច​ស្មៅ​ ​ក៏​ធ្លាក់​រោយរាយ​ចុះ​មក​ ​ក្នុង​ខ្លោងទ្វារ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​គាប​ដម្បូល​ ​ធ្វើ​ប្រដឹស​ ​ហើយ​លាប​ ​
​(​១​)​ ​អដ្ឋកថា​ ​ពន្យល់​ថា​ ​ទ្វារ​ញាត់​បន្លា​ ​ដែលគេ​បញ្ចូល​ឈើ​សម្រួច​ ​ក្នុង​មេ​ឈើ​វែង​ ​ហើយ​ចង​រឹត​បន្លា​ឲ្យ​ណែន​ ​ហើយ​ទើប​ធ្វើ​។​
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 636799951412367554
ទៅកាន់ទំព័រ៖